ខេត្ដព្រះសីហនុ៖ លោកអ៊ី សុខឡេង អតីតអភិបាលរងខណ្ឌ៧មករា កាលពី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ត្រូវបាន ប្រកាសចូលកាន់តំណែង ជាអភិបាលនៃ គណៈអភិបាលក្រុងព្រះសីហនុ ជំនួស លោកជិន សារិន ដែលត្រូវមកបំពេញ ការងារនៅក្រសួងមហាផ្ទៃ ។
ពិធីប្រកាសចូលកាប់មុខតំណែង អភិបាលក្រុងព្រះសីហនុបានធ្វើឡើង ក្រោមអធិបតីភាពលោកអ៊ុង សាមី រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ និងមានការ អញ្ជើញចូលរួមពីលោកឈិត សុខុម អភិបាលនៃគណៈអភិបាល និងបុគ្គលិក មន្ដ្រីរាជការតាមមន្ទីរជុំវិញខេត្ដជា ច្រើននាក់ទៀត ។
លោកអ៊ី សុខឡេង អភិបាលនៃគណៈ អភិបាលក្រុងព្រះសីហនុ ដែលទើបនឹង ឡើងកាន់តំណែងបានឡើងធ្វើការប្ដេជ្ញា ចិត្ដយ៉ាងមុតមាំក្នុងការដឹកនាំ គឺធ្វើយ៉ាង ណាខិតខំ ព្យាយាមបំពេញភារកិច្ច តួនាទី តាមគោលការថ្នាក់ដឹកនាំ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ក្នុងនោះលោកអភិបាល ក៏បានលើកឡើង អំពីវិធានការណ៍ ក្នុងនាមគណៈបញ្ជាការ ឯកភាពក្រុង ទប់ស្កាត់បង្ក្រាបបទល្មើស ការពារ សន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋ ជាពិសេសក្រុងព្រះសីហនុ គឺជា តំបន់ទេសចរណ៍ និងសេដ្ឋកិច្ចដែលត្រូវ ទាក់ទាញភ្ញៀវជាតិ-អន្ដរជាតិ គឺត្រូវ ពង្រឹងឱ្យខាងតែបាននូវបញ្ហាសន្ដិសុខ ។
លោកអ៊ុង សាមី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរតួនាទី និងចូលកាន់តំណែង នាពេលនេះ មិនមែនមានន័យថា មាន កំហុសក្នុងការដឹកនាំនោះឡើយ គឺជា គោលការរបស់ថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃ ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធទៅ វិញទៅមក ធ្វើយ៉ាងណាឱ្យអង្គភាពមាន ការរីកចម្រើនប្រកបដោយសក្កានុពល សម្រាប់បម្រើជូនប្រជាពលរដ្ឋ ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល ។ ក្នុងនាមក្រសួងមហាផ្ទៃលោក សង្ឃឹមថា លោកអ៊ី សុខឡេង ដែលទើប នឹងចូលកាន់តំណែងជាអភិបាលក្រុងនា ពេលនេះនឹងត្រូវបំពេញភារកិច្ច តួនាទី ដូចអ្វីដែលថ្នាក់លើដាក់ចេញជាគោល ការ អនុវត្ដឱ្យបានជោគជ័យ និងមាន ឆន្ទៈក្នុងការសហការសាមគ្គីផ្ទៃក្នុងដឹក នាំមន្ដ្រីក្រោមឱវាទបំពេញការងារជូន ប្រជាពលរដ្ឋ ៕
ដោយ៖ ស សម