នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិការ​សា​ ធារ​ណៈ​ឃុំ​អន្លង់​វែង

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៥​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ សមាជិក​គណៈ​អចិន្ដ្រៃយ៍​គណៈ​ ក​ម្មា​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ដ​ ឧត្ដរមានជ័យ​រួម​ដំណើរ​ដោយ​ប្រធាន​ អនុប្រធាន​ បក្ស​ប្រជាជន​ខេត្ដ​ផង​បាន​ អញ្ជើញ​ជា​អ​ធ​បិ​តី​ក្នុង​ពិធី​វេទិការ​សា​ធា​ រណៈ​នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន​ ឃុំ​-​ស្រុក​អន្លង់​ វែង​ ខេត្ដឧត្ដរមានជ័យ​ ។​

kkkm-4

​នៅ​ក្នុង​ឱកាស​នោះ​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ បាន​ស្ដាប់​របាយការណ៍​ និង​ សំណូមពរ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ អន្លង់​វែង​ដែល​បាន​លើក​ឡើង​អំពី​ការ​រីក​ ចម្រើន​ និង​ការ​លំបាក​មួយ​ចំនួន​ដែល​ កើត​មាននៅ​ក្នុង​មូលដ្ឋាន​ទាក់ទិន​នឹង​ការ​ រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ការ​រីក​ចម្រើន​មួយ​ ចំនួន​ដែល​អាជ្ញាធរ​ដែនដី​អនុវត្ដ​កន្លង​ មក​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ ហោ​ វីរ​យុទ្ធ​ អភិបាលស្រុក​អន្លង់​វែង​ក៏​បាន​លើក​ឡើង​ ក្នុង​ដំណោះស្រាយ​ការ​លំបាក​ និង​ងាយ​ ស្រួល​មួយ​ចំនួន​ដែល​អាជ្ញាធរ​ស្រុក​និង​ ឃុំ​បាន​ដោះស្រាយ​កន្លង​មក​ បើ​ទោះបី​ ជា​ កិច្ចការ​មួយ​ចំនួន​មិន​ទាន់​បាន​ដោះ​*​ស្រាយ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​រលូន​ក៏​ដោយ​ អាជ្ញាធរ​សន្យា​ថា​ នឹង​បន្ដ​ដោះស្រាយ​ជា​ ជំហាន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ ឱ្យ​ខាង​តែ​បាន​ ។​

​សម្រាប់​វិស័យ​សិក្សាធិការ​វិញ​លោក​ ញាណ​ ទ​ន​ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ បាន​ជូន​របាយការណ៍​ស្ដី​ពី​សកម្មភាព​ របស់​វិស័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ កន្លង់​វែង​ ដោយ​ក្នុង​នោះ​ បាន​បញ្ជាក់​ យ៉ាង​ច្បាស់​អំពី​តួលេខ​ និង​ស្ថានភាព​ទូទៅ​*​ លើ​វិស័យ​សិក្សាអប់រំ​ ក្រោម​ការ​យក​ ចិត្ដ​ទុកដាក់​របស់​មន្ទីរ​អប់រំ​យុវជន​ និង​ កីឡា​ខេត្ដឧត្ដរមានជ័យ​ធ្វើ​ឱ្យ​វិស័យ​មួយ​ នេះ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​ សម្គាល់​ ។​ ក្នុង​នោះ​ដែរ​ លោក​ប្រធាន​ ការិយាល័យ​អប់រំ​ស្រុក​ក៏​បាន​លើក​ឡើង​ អំពី​ផល​លំបាក​មួយ​ចំនួន​ដែល​ជា​បញ្ហា​ ប្រឈម​ក្នុង​ខ្វះ​ការ​អគារសិក្សា​ ដោយសារ​ តែ​អគារ​មួយ​ចំនួន​ចាស់​ទ្រុឌទ្រោម​ទៅ​ ហើយ​ ។​

​ជាមួយនឹង​ការ​ខ្វះខាត​ទាំង​អស់នេះ​ ការ​រិ​យា​ល័យ​អប់រំ​យុវជន​ និង​កីឡា​ស្រុក​ អន្លង់​វែង​ជួប​បញ្ហា​លំបាក​ក្នុង​ការ​បញ្ជូន​ លិខិត​ទៅ​អង្គភាព​ដោយ​ខ្វះ​មធ្យោបាយ​ ធ្វើ​ដំណើរ​ខ្វះ​ថវិកា​សម្រាប់​សម្របសម្រួល​ របាយការណ៍​ទៅ​មន្ទីរ​អប់រំ​ខេត្ដ​ ខ្វះ​សម្ភារ​ បម្រើ​ឱ្យ​ផ្នែក​រដ្ឋបាល​ នាយក​សាលា​មួយ​ ចំនួន​លំបាក​ធ្វើ​របាយការណ៍​ប្រព័ន្ធ​ពិនិត្យ​ តាមដាន​ និង​វាយតម្លៃ​ផ្អែក​លើ​លទ្ធផល​ ធ្វើ​ឱ្យ​របាយការណ៍​យឺតយ៉ាវ​បញ្ជូន​ទៅ​ មន្ទីរ​អប់រំ​ខេត្ដ​ សាលា​បឋម​សិក្សា​ចំនួន​ ៣​ ខ្វះ​បង្គន់​អនាម័យ​ អនុ​វិទ្យាល័យ​រំចេក​ គ្មាន​អគារសិក្សា​ទាំងស្រុង​ និង​កា​រិ​យា​ ល័យ​អប់រំ​យុវជន​ និង​កីឡា​ស្រុក​ខ្វះ​បុគ្គលិក​ បម្រើ​ការ​គ្រប់​ផ្នែក​ ។​

​លោក​ប្រធាន​ការិយាល័យ​អប់រំ​យុវជន​ និង​កីឡា​ស្រុក​បាន​សំណូមពរ​ដល់​គណៈ​ អធិបតី​មួយ​ចំនួន​ដូច​ជា​ ៖​ ១-​សុំ​ថវិកា​ ជួយ​ជុល​ទ្វារ​បង្អួច​នៅ​វិទ្យាល័យ​អន្លង់​វែង​ និង​សាលា​បឋម​សិក្សា​លំ​ទង​,​ ២-​សុំ​ អគារសិក្សា​១​ខ្នង​ ស្មើនឹង​៦​បន្ទប់​នៅ​ សាលា​បឋម​សិក្សា​ថ្លា​ត​,​ ៣-​សុំ​អគារ​ ១​ខ្នង​កម្ពស់​២​ជាន់​ ស្នើ​នឹង​១២​បន្ទប់​ និង​ សម្ភារ​បំពាក់​សម្រាប់​វិទ្យាល័យ​អន្លង់​ វែង​,​ ៤-​សុំ​អគារសិក្សា​១​ខ្នង​ស្មើ​៦​បន្ទប់​ នៅ​អនុ​វិទ្យាល័យ​រំចេក​ និង​៥-​សុំ​អគារ​ អន្ដេវាសិកដ្ឋាន​សិស្ស​វិទ្យាល័យ​អន្លង់​វែង​ និង​អនុ​វិទ្យាល័យ​ត្រ​ញំ​ង​តា​វ​ ។​

​ឆ្លើយ​តប​នឹង​សំណូមពរ​នេះ​នាយ​ឧត្ដម​ សេនីយ៍​ គន់​ គី​ម​ បាន​សន្យា​ថា​នឹង​ដោះ​ ស្រាយ​ជា​ជំហានៗ​ និង​សំណូមពរ​ឱ្យ​អាជ្ញា​ ធរ​មូលដ្ឋាន​ត្រូវ​តែ​មាន​ដំណោះស្រាយ​ ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដែនដី​ជួយ​ដោះស្រាយ​ និង​ធ្វើ​ យ៉ាងណា​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​រីក​ ចម្រើន​ផង​ ៕​

kkkm-1

kkkm-10

kkkm-8

kkkm-7

kkkm-2

kkkm-3

kkkm

kkkm-12

kkkm-11

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print