លោក​អ៊ី​ សុខ​ឡេ​ង​ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ក្រុងព្រះសីហនុ​ជា​ផ្លូវការ

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ លោក​អ៊ី​ សុខ​ឡេ​ង​ អតីត​អភិបាលរង​ខណ្ឌ​៧​មក​រា​ កាលពី​ ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ ប្រកាស​ចូល​កាន់​តំណែង​ ជា​អភិបាល​នៃ​ គណៈ​អភិបាល​ក្រុងព្រះសីហនុ​ ជំនួស​ លោក​ជិន​ សា​រិ​ន​ ដែល​ត្រូវ​មក​បំពេញ​ ការងារ​នៅ​ក្រសួងមហាផ្ទៃ​ ។​

sidss

​ពិធី​ប្រកាស​ចូល​កាប់​មុខ​តំណែង​ អភិបាល​ក្រុងព្រះសីហនុ​បាន​ធ្វើ​ឡើង​ ក្រោម​អធិបតីភាព​លោក​អ៊ុ​ង​ សាមី​ រដ្ឋ​ លេខាធិការ​ក្រសួងមហាផ្ទៃ​ និង​មានការ​ អញ្ជើញ​ចូលរួម​ពី​លោក​ឈិ​ត​ សុខុម​ អភិបាល​នៃ​គណៈ​អភិបាល​ និង​បុគ្គលិក​ មន្ដ្រីរាជការ​តាម​មន្ទីរ​ជុំវិញ​ខេត្ដ​ជា​ ច្រើន​នាក់​ទៀត​ ។​

​លោក​អ៊ី​ សុខ​ឡេ​ង​ អភិបាល​នៃ​គណៈ​ អភិបាល​ក្រុងព្រះសីហនុ​ ដែល​ទើបនឹង​ ឡើង​កាន់​តំណែង​បាន​ឡើង​ធ្វើការ​ប្ដេជ្ញា​ ចិត្ដ​យ៉ាង​មុតមាំ​ក្នុង​ការ​ដឹកនាំ​ គឺ​ធ្វើ​យ៉ាង​ ណា​ខិតខំ​ ព្យាយាម​បំពេញភារកិច្ច​ តួនាទី​ តាម​គោល​ការ​ថ្នាក់ដឹកនាំ​ ស្រប​តាម​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ។​ ក្នុង​នោះ​លោក​អភិបាល​ ក៏​បាន​លើក​ឡើង​ អំពី​វិធាន​ការណ៍​ ក្នុង​នាម​គណៈ​បញ្ជាការ​ ឯកភាព​ក្រុង​ ទប់ស្កាត់​បង្ក្រាប​បទល្មើស​ ការពារ​ សន្ដិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជា​ ពលរដ្ឋ​ ជា​ពិសេស​ក្រុងព្រះសីហនុ​ គឺជា​ តំបន់​ទេសចរណ៍​ និង​សេដ្ឋកិច្ច​ដែល​ត្រូវ​ ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ គឺ​ត្រូវ​ ពង្រឹង​ឱ្យ​ខាង​តែ​បាន​នូវ​បញ្ហា​សន្ដិសុខ​ ។​

​លោក​អ៊ុ​ង​ សាមី​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្ដូរ​តួនាទី​ និង​ចូល​កាន់​តំណែង​ នា​ពេល​នេះ​ មិនមែន​មាន​ន័យ​ថា​ មាន​ កំហុស​ក្នុង​ការ​ដឹកនាំ​នោះ​ឡើយ​ គឺជា​ គោល​ការ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហា​ ផ្ទៃ​ ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ទៅ​ វិញ​ទៅ​មក​ ធ្វើ​យ៉ាងណា​ឱ្យ​អង្គភាព​មាន​ ការ​រីក​ចម្រើន​ប្រកបដោយ​សក្កា​នុ​ពល​ សម្រាប់​បម្រើ​ជូន​ប្រជាពលរដ្ឋ​ ស្រប​ តាម​គោលនយោបាយ​របស់​រាជរ​ដ្ឋា​ភិ​ បាល​ ។​ ក្នុង​នាម​ក្រសួងមហាផ្ទៃ​លោក​ សង្ឃឹមថា​ លោក​អ៊ី​ សុខ​ឡេ​ង​ ដែល​ទើប​ នឹង​ចូល​កាន់​តំណែង​ជា​អភិបាលក្រុង​នា​ ពេល​នេះ​នឹង​ត្រូវ​បំពេញភារកិច្ច​ តួនាទី​ ដូច​អ្វី​ដែល​ថ្នាក់លើ​ដាក់​ចេញ​ជា​គោល​ ការ​ អនុវត្ដ​ឱ្យ​បាន​ជោគជ័យ​ និង​មាន​ ឆន្ទៈ​ក្នុង​ការ​សហការ​សាមគ្គី​ផ្ទៃក្នុង​ដឹក​ នាំ​មន្ដ្រី​ក្រោម​ឱវាទ​បំពេញការងារ​ជូន​ ប្រជាពលរដ្ឋ​ ៕​

rterer

rr3te

...

ដោយ៖ ស​ សម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print