ឃាត់ខ្លួនបុរសម្នាក់តាមដីការបស់តុលាការ ពាក់ព័ន្ធករណីបង្កហិង្សាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ទុំក្រាំងចុះឃាត់ខ្លួនយុវជនម្នាក់តាមដីការបស់តុលាការ ក្រោយប្រើអំពើហិង្សាលើអ្នកដទៃបង្កឲ្យរងរបួសហើយរត់គេចខ្លួនមកសំងំនៅខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង២នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិតាសាល ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ។

ការចុះឃាត់ខ្លួននេះដោយមានការសម្របសម្រួលពីលោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ចេញដីកាបង្កាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះរឹក សាង អាយុ២៧ឆ្នាំ នៅភូមិខ្វាវ ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត លេខ23 ចុះថ្ងៃទី28-03-2016 ពាក់ព័ន្ធករណីប្រើអំពើហិង្សាទៅភាគីម្ខាងទៀតដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនចាត់ការបន្តតាមនីតិវិធីច្បាប់៕

img-20161017-wa0055

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print