ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៦ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រថៃ Bhumibol Adulyadej នាស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ។
សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងសូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕
...


















