រថយន្ដដឹកប្រេងពីប្រទេសវៀតណាមជាង១០គ្រឿងសង្ស័យគេចពន្ឋ

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានរថយន្ដដឹកប្រេងសាំងមកពីវៀតណាមជាង១០គ្រឿង ហើយត្រូវបានគេដាក់ការសង្ស័យថាជាប្រេងគេចពន្ធនាំចូលតាមច្រកទ្វាទ្វេរភាគីកម្ពុជា វៀតណាម ដាក់ដាំ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ថា ។

សេចក្តីរាយការណ៍បន្តថា យ៉ាងហោចណាស់មានរថយន្ដដឹកប្រេងសាំងមកពីវៀតណាម ចូលតាមច្រកទ្វាទ្វេរភាគីដាក់ដាំខាងលើនេះចំនួនជាង១០គ្រឿង ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថារថយន្ដដឹកប្រេងទាំងនោះមានច្បាប់ឬអត់ច្បាប់នៅឡើយទេ ។

លោក សៀក មុន្នី ប្រធានច្រកទ្វារដាក់ដាំ បានឲ្យដឹងថា រថយន្ដដឹកសាំងទាំងនោះ ជារបស់ក្រុមហ៊ុនឌីធីស៊ីមានអាជ្ញាប័ណ្ណបង់ពន្ធនាំចូលត្រឹមត្រូវដោយបង់ពន្ធនៅអគ្គនាយកគយរាជធានីភ្នំពេញ។ ចំពោះការនាំចូលលោកបានដឹងថានេះមានតែ៨ឡានទេ ដែលចូលមក ហើយការបង់ពន្ធរបៀបម៉េច ទាល់តែគយទើបបានដឹង។

ចំណែក លោក សំ សុវណរិទ្ធ ប្រធានសាខាគយប្រចាំខេត្តមណ្ឌលគីរី នៅពេលភ្នាក់ងារយើងទូរស័ព្ទសុំការបំភ្លឺចំនួន៣ដងទើបលោកទទួលហើយឆ្លើយថា លោកច្រឡំលេខហើយទូរស័ព្ទ រកអ្នកណា លុះពេលសួរថា រកលោក សំ សុវណ្ណរិទ្ធ គយប្រចាំខេត្តមណ្ឌលគីរី លោកតបវិញថា មិនមែនទេរួចចុចបិទតែម្ដង៕ ហេង សូរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print