ខេម និង ចេន សាយចៃ ជោគជ័យខ្លាំងនៅតំបន់អឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ ចាប់តាំងពីដើមខែ តុលា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោនគឺលោក ខេម បានឡើងទៅដល់ទឹកដីបារាំង ដោយរួមដំណើរជាមួយតារាចម្រៀងរួមទ្រនំគឺអ្នកនាង ចេន សាយចៃ។ អ្នកទាំងពីរបើកឆាកច្រៀង នៅទីក្រុងប៉ារីស នៃប្រទេសបារាំង និងបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នៅពាក់កណ្តាលខែតុលានេះ ហើយពួកគេទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែររស់នៅបណ្តាប្រទេសតំបន់អឺរ៉ុបទាំងនោះយ៉ាងច្រើនកុះករ។

ខេម និង ចេន សាយចៃ បានចេញទៅច្រៀងនៅតំបន់អឺរ៉ុបដោយមិនបានទទួលតម្លៃខ្លួននោះទេ ដោយសារការចេញច្រៀងលក់សំបុត្រនេះ ដើម្បីយកលុយមកជួយដល់ក្មេងកំព្រានៅកម្ពុជា។

នៅមិនទាន់ដឹងថា តារាចម្រៀងខេមនឹងត្រូវចេញច្រៀងនៅក្នុងប្រទេសបារាំងរយៈពេលប៉ុន្មានឲ្យប្រាកដនៅឡើយទេ ដោយសារតែអ្នកធានាទៅបញ្ជាក់ថា ជាគម្រោងគឺមានរយៈពេល០៣សប្ដាហ៍ តែអាចពន្យារពេលបើមានគាំទ្របន្ថែម។ គម្រោងចេញច្រៀងរបស់អ្នកទាំងពីរ ជាការធានាចេញរបស់ប្រធានអង្គការ«ខ្ញុំខ្មែរ»ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី ដើម្បីលក់សំបុត្រប្រមូលថវិកាយកមកធ្វើការបរិច្ចាគជួយដល់កុមារក្រីក្រ និងជនទុរគតនៅកម្ពុជា។

បញ្ជាក់ប្រាប់ពីប្រទេសបារាំង លោក ខេម បានប្រាប់ថា ការចេញសម្ដែងនៅប៉ារីស ទទួលបានជោគជ័យខ្លាំង ព្រោះការចាប់ដៃគូជាមួយអ្នកនាង ចេន សាយចៃ ការសម្ដែងរបស់លោកធ្វើបានកាន់តែល្អធ្វើឱ្យបងប្អូនខ្មែររស់នៅទីនោះមកចូលរួមគាំទ្រច្រើនលើសពីការគ្រោងទុក។  លោកថាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ លោក និងអ្នកនាង ចេន សាយចៃ  នឹងបន្តដំណើរទៅសម្ដែងនៅប្រទេសអាល្លឺម៉ង់ ហើយក៏ទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅទីនោះផងដែរ។ ខេម បន្តថា បន្ទាប់ពីបញ្ចប់ការសម្ដែងនៅអាល្លឺម៉ង់ លោក និងដៃគូត្រូវត្រឡប់មកបារាំងជាថ្មី ដោយធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង និងមានកម្មវិធីប្រគុំតន្ត្រីមួយចំនួននៅបារាំងទៀតមុនពេលចេញដំណើរមកស្រុកវិញនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ៕

kem-8 kem-7 kem-9 kem-5 kem-10 kem-1 kem-2kem-11 kem-4 kem-3

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print