កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនអ្នកកត់កន្ទុយ ម្នាក់និងដកហូតបានទឹកប្រាក់មួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ អ្នកកត់កន្ទុយលេខម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាក្របួចចាប់បានខណៈ កំពុងកត់កន្ទុយលេខកាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី​៩ ខែសីហាឆ្នាំ​២០១៥នៅចំណុច ផ្លូវលេខ១៣ ក្រុម១ ភូមិ សេ ប៉េ សេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដោយមានសេចក្តីរាយការណ៍ ពីសំណាក់ប្រជាពល រដ្ឋ លោកសុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា ដោយមាន ការបញ្ជាផ្ទាល់ពីលោកម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខបានចុះបង្ក្រាបភ្លាមៗ ក្នុងនោះឃាត់ ខ្លួនអ្នកកត់កន្ទុយលេខបានម្នាក់ ។

តាមប្រភពពីលោក សុខ សុផល បានអោយដឹងថា អ្នកកកត់កន្ទុយលេខខាងលេីមានឈ្មោះ​ យិន គឹម ហួត (ហៅពេជ្រ) ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅ និងស្រុកកំណេីតដូចទីតាំងខាងលេី ។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងបញ្ជូនទៅកាន់ អធិ ការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាម និតិវិធី ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print