នារីបុគ្គលិកកាសុីណូម្នាក់ត្រូវចោរប្លន់ម៉ូតូស្កុបបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគឺនីច បានមកធ្វេីសកម្មភាព ភ្ជុង់ប្លន់ម៉ូតូស្កុប១គ្រឿងពីនារីបុគ្គលិកកាសុីណូម្នាក់បានសម្រេច កាលពី វេលម៉ោង២២និង៣០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅចំនុចផ្លូវលេខ២០៨ មុខផ្ទះលេខ៤០អឺ០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ ម៉ម សុខភួងភេទស្រី អាយុ25 មុខរបរបុគ្គលិកកាសុីណូណាហ្គា បាត់បង់ម៉ូតូស្កុបពី១គ្រឿង ពណ៍ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ១.CP២១៥១ ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកេីតហេតុខ្លួនបានជិះម៉ូតូចេញពីកន្លែងធ្វេីការមកផ្ទះជួលនៅចំនុចកេីតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកនីច បានជិះម៉ូតូមកកាក់ពីមុខម៉ូតូជនរងគ្រោះ ហេីយជនសង្ស័យដែលអង្គុយខាងក្រោយបានយកដៃដាក់ក្នុងចង្កេះ(ប៉ុន្តែជនរងគ្រោះមិនបានឃេីញច្បាស់ថាជាអាវុធរឺជាវត្ថុអ្វីប្រាកដនោះទេ)ហេីយដេីរសំដៅមកជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏បានរត់ចោលម៉ូតូ ហេីយជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍បឹងរាំងផងដែរ ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print