គណៈបញ្ជាការឯកភាពខណ្ឌទួលគោកត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ខ្លួនជនសង្ស័យ២នាក់ និងគ្រឿងញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០២នាក់រួមនិងគ្រឿងញៀន០១កញ្ចប់តូចខណៈដែលគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានត្រួតពិនិត្យអា វុធជាតិផ្ទុះ កាលពីវេលាម៉ោង២១:១៥នាទីយប់ នៅថ្ងៃទី០៩ ខែសីហា ឆ្នា២០១៥ នៅចំណុចផ្លូវលេខ ៥៩៨ ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោក ។

ជនសង្ស័យ០២នាក់ដែលត្រូវឃាត់ខ្លួនខាងលេីទី១ឈ្មោះផាន់ ចាន់រិទ្ធ ហៅ រិទ្ធ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ រការកូនសត្វ ឃុំកណ្តោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ;ទី២ ហន ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្នោតជ្រំុ ឃុំត្រពាំ ងក្រសាំង ស្រុកបាទី ខេត្តតា កែវ ។

វត្ថុតាងដកហូតពីជនសង្ស័យមាន ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់ តូច-ម៉ូតូមួយគ្រឿងម៉ាក Honda Icon ពណ៌លឿងចាស់ ស៊េរី2010 ពាក់ស្លាកលេខ ភ្នំពេញ 1AS-1832 មាន លេខតួ &លេខម៉ាស៊ីន 8007 952 ។លុយចំនួន ១០$ និង២មឺុន រៀល ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ នាក់ កំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print