ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦ព្រឹត្តិការណ៍កីឡាជាតិលើកទី១បានបន្តប្រកួតបញ្ចប់វិញ្ញាសាលើប្រភេទកីឡាមួយចំនួនដូចជា កីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ តេក្វាន់ដូ ខណៈ ដែលប្រភេទកីឡាដទៃទៀត ត្រៀមបញ្ចប់ វិញ្ញាសាប្រកួតរបស់ខ្លួនត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺមុនពិធីបិទការប្រកួត កីឡាជាតិ១ថ្ងៃ ។
យោងតាមតារាងលទ្ធផលចំណាត់ថ្នាក់មេដាយនិងតារាងលទ្ធផលប្រកួតទាំង១៥ប្រភេទកីឡារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានចេញជាបន្ត បន្ទាប់នោះសម្រាប់ប្រភេទកីឡាអត្តពល កម្មមាន៤វិញ្ញាសាត្រូវបានរៀបចំបំពាក់ មេដាយ ជូនអត្តពលិក ដូចជាវិញ្ញាសារត់ល្បឿនលើផ្ទៃរាបចម្ងាយ១០០ម៉ែត្រ បុរស មេដាយមាសបានទៅកីឡាករង៉ែត សុភារ័ត្ន មកពីសមាគមកីឡាក្រសួងការពារជាតិប្រើថិរវេលា១០វិនាទី៤៦ មេដាយប្រាក់ បានទៅកីឡាករប៉ែន សុគង់ មកពីក្រសួងការពារជាតិប្រើថិរវេលា១០វិនាទី៦៨ និងមេដាយសំរឹទ្ធិបានទៅកីឡាករ បារមី មកពីខេត្តស្ទឹងត្រែងដែលប្រើថិរវេលា១១ វិនាទី៩ ។
ផ្នែកនារីមេដាយមាសកីឡាការិនីចាន់ សីហា មកពីក្រសួងមហាផ្ទៃដែលមានថិរ វេលា១២វិនាទី៧២ មេដាយប្រាក់ កីឡា ការិនី ដួង ស្រីភាព មកពីក្រសួងការពារជាតិមានថិរវេលា១២វិនាទី៨៥ និងមេដាយ សំរឹទ្ធិបានទៅកីឡាការិនី សុខា បញ្ញាវីរយៈ វត្តី មានថិរវេលា១៣វិនាទី៤៣។ វិញ្ញាសាដើរចម្ងាយ៥.០០០ម៉ែត្រនារីមេដាយមាសបានទៅកីឡាការិនីចាន់ សារ៉េត មកពី ក្រសួងមហាផ្ទៃដើរក្នុងថិរវេលា៣៥នាទី១៦វិនាទី០៧ មេដាយប្រាក់បានទៅ កីឡាការិនី កែវ ចន្នី មកពីខេត្តកំពង់ឆ្នាំងដើរក្នុងថិរវេលា ៣៥នាទី៣៣វិនាទី៣៤និងមេដាយសំរឹទ្ធិ កីឡាការិនី អឿន ខៃអិញ មកពីខេត្តឧត្តរមានជ័យដើរក្នុងថិរវេលា៣៨វិនាទី១៥វិនាទី៣៥។ វិញ្ញាសាចោលថាសនារីមេដាយ មាស កីឡាការិនីប៉ិច ជំនោរ មកពីក្រសួង មហាផ្ទៃចោលបានចម្ងាយ ២៦,៧១ម៉ែត្រ។ មេដាយប្រាក់ កីឡាការិនីសៅ លីដា មកពី ខេត្តកណ្ដាលចោលបានចម្ងាយ២៤,៤៥ម៉ែត្រ និងមេដាយសំរឹទ្ធិ កីឡាការិនី នេត សុខាន់ មកពីខេត្តសៀមរាបចោលបាន ចម្ងាយ២៤,២៥ ម៉ែត្រ។ ចំពោះវិញ្ញាសាហែលទឹកចម្ងាយ៥០ម៉ែត្ររបៀបផ្ងារឯកត្តជនបុរសកីឡាករធឿន ចាន់ថុល មកពីក្រសួង មហាផ្ទៃដណ្ដើមបាន មេដាយមាស ប្រើថិរ វេលា៣១វិនាទី៩១។ កីឡាករ ពេជ ស៊ីថូ ខេត្តកំពង់ចាមទទួលបានមេដាយប្រាក់ ប្រើថិរវេលា៣៦វិនាទី៤៤ និងកីឡាករ រុន សួស្តី ខេត្តកំពង់ចាមបាន មេដាយសំរឹទ្ធិ ប្រើថិរវេលា៣៧វិនាទី៥០។ ហែលផ្ងារ ចម្ងាយ៥០ម៉ែត្រ ផ្នែកនារី កីឡាការិនី ប៊ុន រក្សាមកពីក្រសួងមហាផ្ទៃបានមេដាយមាសប្រើថិរវេលា៤០.៦៧, កីឡាការិនី ឆោម ស្រីវលក្ខណ៍ រាជធានីភ្នំពេញបាន មេដាយ ប្រាក់ ប្រើថិរវេលា ៤១.៣១ និងកីឡាការិនី សាន បុប្ផា ក្រសួងមហាផ្ទៃបាន មេដាយ សំរឹទ្ធិប្រើថិរវេលា៤១.៩៤ ។
វិញ្ញាសាហែលទឹកចម្ងាយ១០០ម៉ែត្រ របៀបកង្កែប បុរស កីឡាករ ហែម ថុនពន្លឺ ក្រសួងមហាផ្ទៃបានមេដាយមាសប្រើថិរ វេលា១នាទី១១វិនាទី១២ កីឡាករ នាង ពេជ្រពិសិដ្ឋ ក្រសួងមហាផ្ទៃបាន មេដាយ ប្រាក់ ប្រើថិរវេលា១នាទី១៣វិនាទី៦៨ និងកីឡាករ ចេង សុផា រាជធានីភ្នំពេញ បានមេដាយសំរឹទ្ធិ ប្រើថិរវេលា១នាទី ១៥វិនាទី៤៧ ។
វិញ្ញាសាហែលទឹកចម្ងាយ១០០ម៉ែត្ររបៀបសេរី ផ្នែកនារី កីឡាការិនី ហែម ថុនវិទីនី ក្រសួងមហាផ្ទៃបាន មេដាយ មាសប្រើថិរវេលា១នាទី០វិនាទី០៣, កីឡាការិនី នេន សុម៉ាលី រាជធានីភ្នំពេញ បាននមេដាយប្រាក់ ប្រើថិរវេលា១នាទី ១៣វិនាទី៥១ និងកីឡាករ ប៊ុន រក្សា ក្រសួងមហាផ្ទៃបានមេដាយសំរឹទ្ធិប្រើថិរវេលា ១នាទី១៥វិនាទី៧២។
ប្រភេទកីឡាវាយកូនឃ្លីលើតុក្រុម កីឡាករវាយកូនឃ្លីលើតុរាជធានីភ្នំពេញ កីឡាករណៃ សារ៉ាវ័យ និងកីឡាករ តំាង ហោ បានមេដាយមាសលេងវិញ្ញាសាកីឡាវាយគូបុរស។ កីឡាករប៊ុន វិសាល និង កីឡាករ សារៈ ស៊ូព្រីង មកពីខេត្តកំពតបាន មេដាយប្រាក់ ។ ចំណែកឯការប្រកួត ក្រុមនារីបានទៅកីឡាការិនី ហ៊ឹម សុភ័ណ្ឌ និងកីឡាការិនី ភូស៊ីវ អ៊ីញ មកពីខេត្តកំពត បានមេដាយមាស, ក្រុមកីឡាការិនី ឡុង ស្រីលក្ខណ៍ និងកីឡាការិនីឃុម សឿន បានមេដាយប្រាក់៕
ដោយ៖ សារីម