អាសូរណាស់! នារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយរថយន្តដឹកឥដ្ឋបុកពេញទំហឹងតាមផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកូរ៉េដឹកឥដ្ឋ១គ្រឿង បើកបរមិនប្រុងប្រយ័ត្ន បុកនារីម្នាក់ដែលកំពុងតែជិះម៉ូតូតាមដងផ្លូវ បណ្ដាលឲ្យបែកក្បាលធ្លាយខួរចេញមកក្រៅ ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាម៉ោង១រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទល់មុខរោងចក្រ៣ជាន់ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញរថយន្ដកូរ៉េដឹកឥដ្ឋ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មមស្របទិសគ្នា ជាមួយម៉ូតូមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ លុះជិះបើកមកដល់ទល់មុខរោងចក្រ៣ជាន់ ស្រាប់តែម៉ូតូទាក់ដៃចង្កូតជាមួយរថយន្ដ បណ្ដាលឲ្យដួលអូសប្រហែលជាង១០ម៉ែត្រ ខ្ទាតចូលក្រោមរថយន្ដ កិនក្បាលបែកធ្លាយខួរចេញមកក្រៅ ស្លាប់យ៉ាងអាណោចអាធម៌ភ្លាមៗ។

មន្ត្រីនគរបាលដដែល បន្ថែមថា ស្ត្រីរងគ្រោះឈ្មោះ ឡៃ ស្រីនាង អាយុ២០ឆ្នាំ មុខរបរជាអ្នករត់តុក្នុងហាង ស្នាក់នៅម្ដុំភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បើកបរម៉ូតូម៉ាកClick ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BH-8720 រីឯរថយន្ដបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ3A-0292 ចំណែក អ្នកបើកបររថយន្ដមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ដោយរត់គេចខ្លួនបាត់ ។អរុណរះ

ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

arun-2 arun-3 arun-1

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print