នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​ទូ​ហ្គេ​ម​បាញ់​ត្រី​១​កន្លែង​ និង​ចាប់​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ​ចូល​លេង​ជាង​២០​នាក់

ចែករំលែក៖

ប៉ោយ​ប៉ែ​ត៖ ទូ​ហ្គេ​ម​បាញ់​ត្រី​១​កន្លែង​ដែល​លូច​បើក​ធ្វើ​ឲ្យ​ ក្មេង​ចូល​លេង​ភ្លេច​ការ​សិក្សា​រៀនសូត្រ​ និង​ក្មេង​ប្រុស​ ស្រី​ជាង​២០​នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ និង​ចាប់​យក​មក​អប់រំ​កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សា​រហុយ​ឡេ​ង​ ភូមិ​មិត្តភាព​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

poipet

​លោក​អ៊ុំ​ សុផល​ អធិកា​ក្រុង​ប៉ោយ​ប៉ែ​ត​ មាន​ប្រសាសន៍​ថា​ ការ​ចុះ​ប​ង្រា​ប​ទូ​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ខាងលើ​នោះ​ បាន​ដកហូត​វត្ថុ​តាង​ទូ​ហ្គេ​ម​បាញ់​ត្រី​ធំ​ចំនួន​២​គ្រឿ​ និង​ទូ​ហ្គេ​ម​តុក្កតា​៣​គ្រឿង​ ចំណែក​ម្ចាស់​ទីតាំង​បាន​គេចខ្លួន​បាត់​ ។​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មេកា​ស្រី​ម្នាក់​ ឈ្មោះ​អ៊ុ​ន​ ច​ន្ថា​ អាយុ​២៣​ឆ្នាំ​ ទើបតែ​មក​មើល​ការ​ខុស​ត្រូវ​ពីរ​ថ្ងៃ​ រួម​ទាំង​ចាប់​បាន​ក្មេងៗ​ប្រុស​ ស្រី​ ក្រោម​អាយុ​១៥​ឆ្នាំ​ យក​ប្រាក់​ឪពុក​ ម្ដាយ​ និង​គេច​មិន​ចូល​សាលា​មក​លេង​ចំនួន​២២​នាក់​ ហើយ​ក្មេងៗ​ដែល​មក​លេង​ហ្គេ​ម​បាញ់​ត្រី​ទាំង​អស់នោះ​ ក្រោយ​ពី​អប់រំ​ លោក​បាន​ឲ្យ​ឪពុក​ ម្ដា​យមក​ធ្វើ​កិច្ចសន្យា​រួច​ហើយ​ ឲ្យ​ទៅ​ផ្ទះ​វិញ​ ។​

​ចំណែក​អ្នក​មើល​កា​ខុស​ត្រូវ​ទូ​ហ្គេ​ម​បាញ់​ត្រី​វិញ​ លោក​បាន​ឲ្យ​ធ្វើ​កំណត់ហេតុ​ និង​បញ្ជូន​ទៅ​ស្នងកា​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ចំពោះ​គ្រឿង​បម្រើ​ឲ្យ​ល្បែងស៊ីសង​ខាងលើ​ លោក​នឹង​រក្សា​ទុក​នៅ​កន្លែង​អធិការ​រង់ចាំ​បទបញ្ជា​របស់​ស្នងការ​ខេត្ត​ ។​

​លោក​ថា​ ពាក់​ពន្ធ​នឹង​ករណី​បង្ក្រាប​ល្បែង​ទូ​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​នេះ​ គី​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ អាត់​ ខែ​ម​ ស្នងការ​ខេត្តបន្ទាយមានជ័យ​ ទើប​ឈាន​ទៅ​អនុវត្ត​បាន​រាល់​ល្បែង​ដែល​មាន​ក្នុង​ទីតាំង​ នេះ​ លោក​បន្ត​អនុវត្ត​បន្ថែម​ទៀត​តាម​តម្រូវកា​របស់​ប្រជាពលរដ្ឋ​ដែល​លើក​ឡើង​ រួម​ទាំង​សុវត្ថិភាព​ប្រជាពលរដ្ឋ​ផង​ ៕​

poipet-24

poipet-43

poipet-51

poipet-33

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print