កន្លែង​បញ្ចាំ​ស្ដុក​ទុក​ម៉ូតូ​រាប់រយ​គ្រឿង​នគរបាល​ចុះ​ឆែកឆេរ​រក​ឃើញ​តែ​៣​គ្រឿង

ចែករំលែក៖

ខេត្តរតនគិរី​៖​ ទីតាំង​បញ្ចាំ​ម៉ូតូ​មួយ​កន្លែង​ក្នុងភូមិ​ជ្រៃ​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង​ ត្រូវ​បាន​ប្រជា​ពលរ​ដ្​ លើក​ឡើង​ថា​ ទីតាំង​ដែល​មាន​ទទួល​បញ្ចាំ​ម៉ូតូ​ចោរលួច​ ចោរប្លន់​ ហើយ​ស្ដុក​ទុក​បាន​រាប់​រាយ​គ្រឿង​ ប៉ុន្តែ​នៅ​ពេល​ ដែល​សមត្ថកិច្ច​ចុះ​ពិនិត្យ​ឆែកឆេរ​ បែរជា​រក​ឃើញ​ម៉ូតូ​ដាក់បញ្ចាំ​តែ​៣​គ្រឿង​ ដែល​ត្រូវ​បាន​អះអាង​ថា​ ជា​ម៉ូតូ​របស់​អ្នកលេង​ល្បែង​ចាញ់​ ហើយ​បាន​ខ្ចី​លុយ​ម្ចាស់ផ្ទះ​ ដោយ​ទុក​ម៉ូតូ​សិន​ ពេល​មាន​លុយ​សង​ទើប​មក​យក​ម៉ូតូ​ទៅ​វិញ​។​ ហើយ​ការ​ឃាត់ខ្លួន​នេះ​ គ្រាន់តែ​យក​ទៅ​ដល់​បុ​ស្ដិ៍​បាន​មួយ​ថ្ងៃ​ ចំណាយ​ប្រាក់​៧០​ម៉ឺន​រៀល​ សមត្ថកិច្ច​ក៏​ដោះ​លែង​ឲ្យ​មក​ផ្ទះ​វិញ​ ។

savuth

​ប្រតិបត្តិ​ការណ៍​ចុះ​ពិនិត្យ​ទីតាំង​បញ្ចាំ​ខាងលើ​ ត្រូវ​បាន​ធ្វើ​ឡើយ​កាលពី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៥​ ដែល​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​៦០​នាក់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ និង​ម្ចាស់ផ្ទះ​ ប៉ុន្តែ​បែរជា​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូលរួម​ ដើម្បី​ផ្ដិត​យក​រូបភាព​ទៅ​វិញ​។​ ប្រតិបត្តិ​ការណ៍​នេះ​ ដឹកនាំ​ដោយ​លោក​ជា​ សុ​ភ័ក្ដ្រ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី​ ដោយ​មានការ​សហការ​ពី​ក​ន្លាំ​ង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ កម្លាំង​បុ​ស្ដិ៍​នគរបាល​រដ្ឋបាល​ឡា​បាន​សៀ​ក​ និង​កម្លាំង​បុ​ស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​កន្សែង​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​ពិនិត្យ​និង​ឆែកឆេរ​ទីតាំង​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ដ្រី​ម្នាក់​ឈ្មោះ​ ចែ​ព្រលឹត​ អាយុ​៤៥​ឆ្នាំ​ ជា​មេផ្ទះ​ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង​គឺ​ ទី​១​ ម៉ាក​វេ​វ​អ៊ី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1I​ 4855​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ឈិ​ន​ អូន​ រស់នៅ​ក្នុង​ក្រុង​បាន​លុង​,​ ទី​២​ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស​ ពណ៌​ក្រហម​ អត់​ស្លាក​លេខ​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​សាយ​ វិបុល​ រស់នៅ​ក្នុង​ក្រុង​បាន​លុង​ និង​ទី​៣​ ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០១៥​ ជា​កម្មសិទ្ធិ​របស់​កូន​មន្ដ្រី​នគរបាល​ស្ថិតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ ដែល​បាន​ខ្ចី​លុយ​ស្ដ្រី​ខាងលើ​៣០០​ដុល្លារ ​។​

​បើ​តាម​សម្ដី​របស់​ចែ​ព្រលឹត​ដែល​ត្រូវជា​ម្ចាស់ផ្ទះ​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ គាត់​ពុំ​បាន​បើក​អាជីវកម្ម​បញ្ចាំ​អី​នោះ​ទេ​ ប៉ុន្តែ​ម៉ូតូ​ដែល​សមត្ថកិច្ច​នគរបាល​បានឃើញ​នៅ​ពេល​នេះ​ គឺជា​ម៉ូតូ​របស់​អ្នក​ស្គាល់គ្នា​ ដែល​មានការ​ខ្វះខាត​ និង​អ្នកលេង​ល្បែង​ចាញ់ហើយ​ត្រូវការ​លុយ​ មក​ខ្ចី​គាត់​ ដោយ​ទុក​ម៉ូតូ​របស់​គេ​នៅផ្ទះ​គាត់​សិន​ ចាំ​ដល់​ពេល​មាន​លុយ​សង​ទើប​មក​យក​ម៉ូតូ​ទៅ​វិញ​។​ គាត់​ថា​ មិនដឹង​ជា​មូលហេតុ​អ្វី​ នៅ​សុខៗ​ស្រាប់តែ​មាន​សមត្ថកិច្ច​នគរបាល​ នាំ​គ្នា​មក​យ៉ាងច្រើន​ ដើម្បី​ឡោម​ព័ទ្ធ​ឆែកឆេរ​ផ្ទះ​គាត់​ ធ្វើ​ឲ្យ​គាត់​ភិតភ័យ​យ៉ាង​ខ្លាំង​ ។​

​ដោយឡែក​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ ថា​មាន​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ខុសច្បាប់​ ដែល​ជា​របស់​ចោរលួច​និង​ចោរប្លន់​រាប់រយ​គ្រឿង​ ទើប​មានការ​ចេញ​ដីកាឆែកឆេរ​ផ្ទះ​ខាងលើ​ ប៉ុន្តែ​ កម្លាំង​រក​មិនឃើញ​មាន​អ្វី​គួរ​សង្ស័យ​ក្រៅពី​ម៉ូតូ​ទាំង​៣​គ្រឿង​នេះ​ទេ ​។​

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ មាន​កម្លាំង​សមត្ថកិច្ច​៦០​នាក់​បាន​ចូលរួម​ធ្វើការ​ ប្រៀប​ដូច​ជា​នាំ​គ្នា​ទៅ​ធ្វើសឹក​ចម្បាំង​ ដែល​ធ្វើ​ឲ្យ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ ប៉ុន្តែ​កម្លាំង​ទាំងនោះ​ បែរជា​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ ចូលរួម​ដើម្បី​ផ្ដិត​យក​រូបភាព​នោះ​ឡើយ​ ថែម​ទាំង​ប្រើ​ពាក្យ​សម្ដី​គ​ម្រោះ​គម្រើយ​ ក្នុង​ន័យ​មើល​ស្រាល​អ្នក​សារព័ត៌មាន​ និង​ក្នុង​បំណង​លាក់លៀម​ប័​ត៌​មាន​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ទៀត​ គេ​បែរ​សង្កេត​ឃើញ​មានមុខ​លោ​ន​ ផ​ន​ ទុំ​ ជា​នាយ​បុ​ស្ដិ៍​នគរបាល​ឡា​បាន​សៀ​ក​បម្រុង​ ដែល​ពុំ​ទាន់​ពេញ​សិទ្ធិ​បាន​ចេញ​មុខ​ បាន​ចេញ​មុខ​ក្នុង​រឿង​នោះ​ ដោយ​កាយវិការ​ក្រ​អើត​ក្រ​ទម​ និង​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ចំពោះ​អ្នក​សារព័ត៌មាន​ទៀត​។​ ចំពោះ​លោកនាយ​បុ​ស្ដិ៍​បម្រុង​រូប​នេះ​ កន្លង​មក​ ធ្លាប់​ត្រូវ​បាន​មន្ដ្រី​ក្រោម​ឱវាទ​ រួម​ទាំង​លោក​ចៅសង្កាត់​ឡា​បាន​សៀ​ក​ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ទម្លាក់​ចោល​ម្ដង​រួច​ទៅ​ហើយ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ ដោយសារ​តែ​ឫកពា​មិន​សមរម្យ​របស់​លោក ​។​

​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រអ៊ូរទាំ​ថា​ នៅ​ក្នុងភូមិ​សាស្ដ្រ​ក្រុង​បាន​លុង​ គេ​ហាក់​សង្កេត​ឃើញ​មាន​សំបូរ​ដោយ​ល្បែងស៊ីសង​ពា​លា​គ្រង់​ប្រភេទ​ ដូច​ជា​កន្ទុយលេខ​ បៀ​ ភ្នាល់​បាល់​ និង​ហ្គេ​ម​តាម​អ៊ិ​ន​ធឺ​ណេ​ត​ ដែល​មាន​សកម្មភាព​យ៉ាង​ គគ្រឹកគគ្រេង​ជុំវិញ​ផ្សារ​បាន​លុង​ តែ​ពុំ​ឃើញ​មាន​ស្ថាប័ន​ណា​ចេញ​មុខ​បង្ក្រាប​នោះ​ឡើយ​ ។​

បញ្ហា​នេះ​មាន​ប្រភព​មិន​ច្បាស់ការ​ខ្លះ​បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​សមត្ថកិច្ច​មិន​ចេញ​មុខ​បង្ក្រាប​នេះ​ គឺ​ដោយសារ​តែ​ម្ចាស់​ទីតាំង​បន​ល្បែង​ទាំងនេះ​ មាន​សុទ្ធតែ​ខ្នងបង្អែក​ធំៗ​ ដែល​គេ​ប្រើ​កូនចៅ​ឲ្យ​ដើរ​ធ្វើ​សកម្មភាព​យ៉ាង​ចំហរ​ គ្មាន​ខ្លាចញញើត​អ្វី​នោះ​ទេ​។​ ជាក់ស្ដែង​ ទីតាំង​បញ្ចាំ​ម៉ូតូ​ខាងលើ​ក៏​កើត​ចេញ​មក​ពី​អ្នកលេង​ល្បែង​ចាញ់​ ហើយ​ត្រូវការ​ប្រាក់​ស្រង់​ដើម​ទើប​យក​ម៉ូតូ​ទៅ​បញ្ចាំ​បែប​នេះ​។​ លើស​ពី​នេះ​ ផល​ចោរកម្ម​មួយ​ចំនួន​ដែល​អ្នកលេង​ខ្វះ​លុយ​ បាន​លួច​ប្លន់​ពី​ប្រជាពលរដ្ឋ​ ក៏​បាន​យក​ទៅ​ដាក់​លក់​បញ្ចាំ​នៅ​ទីនោះ​ដែរ​ តែ​សមត្ថកិច្ច​បែរ​ឆែកឆេរ​រក​មិនឃើញ​ ព្រោះតែ​ភាព​ធ្វេសប្រហែស​ឆក​ល្វែង​ ដោយសារ​តែ​លុយ​៧០​ម៉ឺន​បាំង​មុខ​ ក៏​ដោះ​លែង​ជនសង្ស័យ​ទៅ​ផ្ទះ​វិញ ​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់លើ​ មេត្តា​ត្រួតពិនិត្យ​មើល​បញ្ហា​ទាំងនេះ​ឡើង​វិញ​ ព្រោះថា​រាល់ថ្ងៃ​ពួក​គាត់​ត្រូវ​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច​ ស្ទើរ​រាល់ថ្ងៃ​ ណាមួយ​អំពើ​ហិង្សា​ឈ្លោះ​ទាស់ទែង​ក្នុង​គ្រួសារ​ព្រោះតែ​រឿង​ប្រាក់​កាស​ចាញ់ល្បែង​ ណាមួយ​អ្នក​ឈ្នះ​និង​អ្នក​ចាញ់​មើល​មុខ​គ្នា​មិន​ចំ​ និង​សំខាន់​នោះ​ គឺ​ចោរកម្ម​គ្រប់​ប្រភេទ​ ដែល​កើត​មាន​ បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សង្គម​ ៕​

savu

sasd

saavd

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print