បឹងមានវ័យចំណាស់មួយត្រូវបានប្រឈមនិងការបាត់បង់

ចែករំលែក៖

ខេត្តរតនគិរី៖ បឹងធម្មជាតិមួយមានថាឈ្មោះបឹងកំសាន្ត បច្ចប្បន្នទទួលរងនៅការចាក់ដីលុប និងសាងសង់ផ្ទះសំណាក់ ភោជនីដ្ឋាន លយចូលក្នុងបឹងជាច្រើនម៉ែត្រនៅផ្នែកមាត់បឹងខាងត្បូង ដោយថ្មីៗនេះត្រូវមានការអភិវឌ្ឍន៍ ធ្វើផ្លូវផ្នែកខាងជើងនៃបឹងដើម្បីងាយស្រួលដំណើរកំសាន្តរបស់ប្រជាពលរដ្ឋ។ ចំណែកឯផ្នែកខាងត្បូងដែលគេសាងសង់សណ្ឋាគារ និងភោជនីយដ្ឋានមានឈ្មោះថា SNបឹងកំសាន្ត ។

ហើយបឹងនេះដែរក៏ជាកន្លែងដែលបងប្អូនជនជាតិដើមភាគតិចធ្លាប់ប្រើប្រាស់ទឹកជាប្រចាំតាំងពីយូរលង់ណាស់មកហើយ ដូចជាហូប មុជ បោកកួកខោអាវ រកត្រីសាច់ធ្វើជាម្ហូប និងនាំគ្នាមកអង្គុយលេងពេលល្ងាចនៅតាមមាត់បឹងនេះទុកជាការកំសាន្តបន្ទាប់ពីចប់ការងារ ។

តែបច្ចុប្បន្នពួកគាត់បានរិៈគន់ថា កុំថាឡើយតែហូបនិងមុជ សូម្បីតែបោកខោអាវសឹងតែមិនហ៊ានផង ពីព្រោះខ្លាចកើតរមាស់ និងប៉ះពាល់ដល់សុខភាពហើយលើសពីនេះទៅទៀត បើសិនជាអាជ្ញាធរធ្វើមិន ដឹងមិនឮ ដូចសព្វថ្ងៃនេះពួកគាត់បារម្ភខ្លាចថ្ងៃមុខត្រូវបាត់បង់ទាំងស្រុងពីសំណាក់អ្នកមានលុយ មានអំណាច មកពីភ្នំពេញដែលគេស្គាល់ថាថៅកែឈ្មោះលី សុខងីម ដែលជាម្ចាស់សណ្ឋាគារនោះ ។

ទាក់ទិននឹងករណីសាងសង់ សណ្ឋាគារ និងភោជនីយដ្ឋានSNបឹងកំសាន្ត ប្រធានមន្ទីរពាក់ព័ន្ធរួមមាន ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ប្រធានភូមិបាលក្រុងបានលុង និងរដ្ឋបាលជលផល អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥នេះ ព្រោះថា ទូរស័ព្ទតេចូលគ្រប់មន្ទីរពាក់ព័ន្ធខាងលើ ហើយមិនមានអ្នកលើក ។

ដោយឡែកឯកឧត្តមប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរីបានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃដដែលថា បឹងនេះឈ្មោះបឹងកំសាន្តដែលជាកេរ្តិ៍ដូនតារបស់បងប្អូនជនជាតិដើមភាគតិចជាយូរលង់ណាស់មកហើយដែលពួកគាត់តែងតែប្រើប្រាស់ទឹកនេះខួបប្រាំង ខួបវស្សា មិនតែប៉ុណ្ណោះ កន្លងមកឯកឧត្តមបានបន្តថាកន្លងមកធ្លាប់យកកូនត្រីគ្រប់ប្រភេទរាប់ពាន់ក្បាល ដោយដាក់តាមយន្តហោះមកព្រលែងក្នុងបឹងនេះដើម្បីគ្រាន់សំរាប់អោយបងប្អូនជនជាតិដើមភាគតិចដែលរស់នៅជុំវិញទីនោះស្ទួច បង់សំណាញ់ ឫដាក់ម៉ងធ្វើជាម្ភួបអាហារជាដើម។ តែពេលនេះអ្នកមានលុយគេធ្វើសណ្ឋាគារ ភោជនីយដ្ឋាននៅលើទឹកបឹងនេះស្ទើរពេញអស់ទៅហើយ ។

តើច្បាប់នៅភូមិបាលនៅប្រទេសកម្ពុជាមានច្បាប់អោយសាងសង់សណ្ឋាគារគ្រិៈដ្ឋាននៅលើបឹងធម្មជាតិ ឫ លប់បឹងនេះដែលជាកេរ្តិ៍ដូនតាដែលឫទេ ?

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print