រថយន្តពីរបាំងកន្លះ២គ្រឿងបុកគ្នាពេញមួយទំហឹងសំណាងល្អអត់មានអ្នកគ្រោះថ្នាក់

ចែករំលែក៖

កំពង់ឆ្នាំង៖ ស្នូសំលេងមួយបានឮលាន់យ៉ាងខ្លាំង បន្ទាប់ពីមានរថយន្តពីរគ្រឿងបុកគ្នាពេញមួយទំហឹង ជាប់គ្នាតែម្តង ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

11873909_864234940334581_1928700140_n

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក អ៊ីហ្ស៊ុយស៊ុយមួយ គ្រឿង ពាក់ស្លាកលេខភ្នំពេញ២W-៧៤៤៩ ដែលជារថយន្តរបស់ក្រុមហ៊នស្រាបៀរអង្គរ បើកបរដោយទួន ដារ៉ាវុធ ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅសង្កាត់ប្អេរ  ធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ហ្រ្វុនធៀរ ពាក់ស្លាកលេខ ភ្នំពេញ២Z-៤៤៩៥ ធ្វើដំណើរច្រាសទិសគ្នា ដែលបើកបរយ៉ាងលឿនក្នុងស្ថានភាពស្រវឹង បានរេជ្រុលមកបុករថយន្តអ៊ីហ្ស៊ុយស៊ុយពេញមួយទំហឹងតែម្តង ដែលរថយន្តនីសាន់ផ្ទុះពោងសុវត្ថិភាពទាំងពីរតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តនីសាន់បានចុះគេចខ្លួន សមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

11830068_864233463668062_2022365705_n

11830744_864233183668090_1500710570_n

11857504_864233507001391_1939985777_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print