ប្រភេទកីឡាទាំង១៥គ្រោងបិទបញ្ចប់ត្រឹមល្ងាចថ្ងៃទី៤ វិច្ឆិកាខណៈអត្តពលិកមកពីខេត្តចំនួន៧មិនទាន់បានមេដាយ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន សាមុត ប្រធាន នាយកដ្ឋានអប់រំកាយ និងកីឡា បានអះ អាងថា គ្រប់ប្រភេទកីឡាទាំង១៥ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១នេះ គ្រោងបញ្ចប់ត្រឹមថ្ងៃទី៤ ខែវិច្ឆិកា មុន ពិធីបិទការប្រកួត១ថ្ងៃដើម្បីត្រៀមលក្ខណៈចូលរួមពិធី ក្រោមវត្តមានដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

លោកប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាមានប្រសាសន៍ថា គឹតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅមានប្រភេទ កីឡាមួយចំនួនត្រូវបញ្ចប់ការប្រកួតរបស់ខ្លួនដោយជោគជ័យដូចជាប្រភេទកីឡា សូរីនហ្ស៊ីកកាំប៉ូ កីឡាតេក្វាន់ដូ កីឡាវាយ សីកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ ។

លោកបានបន្តទៀតថា នៅថ្ងៃទី៣ ខែ វិច្ឆិកា យើងនឹងបន្តបញ្ចប់ការប្រកួតប្រភេទកីឡាមួយចំនួនទៀតសំដៅធ្វើយ៉ាងណាឲ្យការប្រកួតនេះអាចបញ្ចប់មុនពិធីបិទ១ថ្ងៃមុន ក្នុងនោះបើតាមការគ្រោងទុកប្រភេទកីឡាកាយសម្ព័ន្ធវាយកូនបាល់បាល់បោះបុរស-នារី បាល់ទះបុរស-នារី ប្រដាល់ សកលនិងបុរាណចំបាប់បុរាណ និង សម័យកីឡាល្បុក្កតោ បាល់ទាត់បុរស-នារី បាល់ទះឆ្នេរខ្សាច់អត្តពលកម្មនិងហែលទឹកត្រូវបញ្ចប់ការប្រកួតរបស់ខ្លួននៅថ្ងៃទី៣ និងថ្ងៃទី៤ ខែវិច្ឆិកានេះ ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២ ខែ វិច្ឆិកាអត្តពលិករាជធានីភ្នំពេញបាន និង កំពុងឈរនៅលេខរៀងទី១ជាបណ្តោះ អាសន្ន ដោយរកបានមេដាយមាសចំនួន ២៧គ្រឿង មេដាយប្រាក់២២គ្រឿង និង មេដាយសំរឹទ្ធិ១៦គ្រឿង ខណៈដែលក្រសួងមហាផ្ទៃធ្លាក់មកនៅលេខរៀងទី២ គឺ ដណ្តើម បានមេដាយមាសចំនួន២៤គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយ សំរឹទ្ធិចំនួន១០គ្រឿង ។ ជាមួយតារាង ចំណាត់ថ្នាក់ខាងលើនេះដែរ ខេត្តចំនួន៧មិនទាន់មានមេដាយ១គ្រឿងឡើយ ដូចជា ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ៕

img_6714 1 img_6730 img_6720 02 img_6732 %e1%9f%a0%e1%9f%a5 %e1%9f%a0%e1%9f%a6

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print