សារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីថ្ងៃទី២ ខែវិច្ឆិកា បានផ្សាយថា ចិនបានប្រកាស ផ្តល់ជំនួយមានតម្លៃរហូតដល់ទៅ៣លានដុល្លារជួយដល់កូរ៉េខាងជើងដើម្បីធ្វើការ អភិវឌ្ឍឡើងវិញក្រោយពីគ្រោះទឹកជំនន់ បំផ្លាញទាំងអាយុជីវិតនិងទ្រព្យសម្បត្តិជាច្រើននាពេលកន្លងមក។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តី ប្រកាសបញ្ជាក់ពីការសម្រេចផ្តល់ជំនួយខាងលើ។ ការផ្តល់ជំនួយជាបន្ទាន់ក្នុងគោល ដៅមនុស្សធម៌ និងអភិវឌ្ឍន៍តំបន់ភាគខាងជើងប្រទេសកូរ៉េខាងជើង។
គ្រោះទឹកជំនន់នៅតាមដងទន្លេ Tumen នៅព្រំដែនកូរ៉េខាងជើងនិងចិនបានធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់និងបាត់ខ្លួន។ ពលរដ្ឋនៅទីនោះជាង៧មឺុននាក់បាត់បង់ផ្ទះសម្បែងត្រូវរស់នៅបណ្តោះអាសន្នក្នុងជំរំតង់។
កូរ៉េខាងជើងតែងតែរងផលប៉ះពាល់ ខ្លាំងពេលមានគ្រោះធម្មជាតិកើតឡើង ដូចជាគ្រោះទឹកជំនន់ជាដើម។ កាលពីឆ្នាំ ២០១២ ក៏មានខ្យល់ព្យុះគ្រោះទឹកជំនន់នៅកូរ៉េខាងជើងផងដែរសម្លាប់មនុស្ស១៦៩នាក់។
កន្លងមកកូរ៉េខាងជើងបានស្នើសុំជំនួយ ពីបរទេសជួយដល់តំបន់រងគ្រោះដោយទឹក ជំនន់ ប៉ុន្តែមិនមានប្រទេសណាមួយផ្តល់ ជំនួយនោះទេដោយសារតែកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូ និងកាំ ជ្រួចមីស៊ីលជាច្រើនគ្រាប់។ ការផ្តល់ជំនួយ របស់ចិនទៅឲ្យកូរ៉េខាងជើងគឺជារឿងចាំបាច់ដោយសារតែកូរ៉េខាងជើងជាដៃ គូពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់និងជា ប្រទេសជិតខាងចិន៕
ប្រែសម្រួល៖ ម៉ែវ សាធី