ខ្សឹបដាក់ត្រចៀក៖ សាខាពន្ធដារខេត្តសៀមរាបមានអំពើពុករលួយ

ចែករំលែក៖

អំពើពុករលួយនៅសាខាពន្ធដារខេត្តសៀមរាបបានកើតឡើងដែលមានលក្ខណៈជាប្រព័ន្ធបានបង្កឲ្យប្រជាពលរដ្ឋដែលជាអ្នកត្រូវបង់ពន្ធលើការផ្ទេរកម្មសិទ្ធិដីធ្លីត្រូវ ចំណាយប្រាក់យ៉ាងច្រើនទៅជូនប្រធានការិយាល័យចុះបញ្ជីលោក អាំង រ៉ាស៊ី ដែល ជាមន្ត្រីជំនិតរបស់លោកប្រធានសាខា ខូយ ឈឺន ។

កន្លងមកបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនអតីតប្រធានផ្នែកស្វ័យ ប្រកាស ប៉ុន្តែលោក ខូយ ឈឺន មានវាសនាខ្ពស់បាននៅបន្តកាន់តំណែងជាប្រធាន សាខាពន្ធដាររហូតមកដល់បច្ចុប្បន្ន ។

ប្រភពបានឲ្យដឹងថា ប្រជាពលរដ្ឋដែលផ្ទេរកម្មសិទ្ធិដីធ្លីនៅសាខាពន្ធដារខេត្តសៀម រាបតែងតែត្រូវចំណាយប្រាក់ក្នុងម្នាក់ៗពីរាប់រយទៅរាប់ពាន់ដុល្លារបង់ឲ្យប្រធាន ការិយាល័យចុះបញ្ជីលោក អាំង រ៉ាស៊ី។ បើអ្នកដែលយកឯកសារទៅបង់ពន្ធផ្ទេរកម្ម សិទ្ធិដីធ្លីណាដែលមិនបានបង់សេវាក្រៅឲ្យគាត់ នោះការផ្ទេរឯកសារប្រាកដជាត្រូវ បានលោកប្រធានការិយាល័យទុកចោលមិនស៊ីញ៉េបញ្ជូនទៅលោកប្រធានសាខា ដើម្បីចុះហត្ថលេខាសម្រេចឡើយ ដោយយកលេសថា ឯកសារបំពេញមិនត្រូវ ប៉ុន្តែ បើអ្នករត់ឯកសារនោះចាយលុយជូនគាត់គឺឯកសារមិនខុសអ្វីទេ ។

ប្រភពបន្ថែមថា សម្រាប់លោក អាំង រ៉ាស៊ី រាល់ឯកសារទាំងអស់ដែលឆ្លងកាត់ត្រូវ តែចំណាយប្រាក់សេវាក្រៅឲ្យរូបគាត់ដោយជៀសមិនផុតទោះបីអ្នកកាន់ឯកសារជា មន្ត្រីក្នុងសាខាពន្ធដារជាមួយគ្នាក៏ត្រូវអស់លុយដែរដោយគាត់មិនយោគយល់ឡើយ។ អ្វីដែលលោក អាំង រ៉ាស៊ី បានធ្វើសព្វថ្ងៃគឺមិនសូវខ្លាចក្រែងមន្ត្រីនៅក្នុងអង្គភាពទេ ដោយសារលោកអាងអំណាចលោកប្រធានសាខាពន្ធដារ ខូយ ឈឺន ដែលជាខ្នង បង្អែកដ៏រឹងមាំ ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print