ប្លន់ទាំងថ្ងៃនៅខណ្ឌពោធិ៍សែនជ័យបាញ់៣គ្រាប់ស្លាប់ទាហានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ បានធ្វើសកម្មភាពប្លន់នៅបណ្ណាគារហើយព្យាយាមគេចខ្លួនចូលក្នុងដីឡូត៍មួយកន្លែង ដែលមានទាហាន២នាក់យាមនៅទីនោះ ខណៈហៅឃាត់សួរនាំ ជនសង្ស័យក៏ដកកាំភ្លើងបាញ់៣គ្រាប់ចំទាហានម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតខ្ទាតកញ្ចក់របួសស្រាល ហើយខ្មាន់កាំភ្លើងរត់ចូលព្រៃបាត់អស់ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលា ម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូត៍មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្បែររងុវង់មូលថ្នល់បំបែកចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់នោះឈ្មោះ យ៉េន រីណង់ អាយុ២៣ឆ្នាំ ជាមន្រ្តីយោធានៅកងពលតូចង៧០ មានទីលំ នៅក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសឈ្មោះយី សុខហេង អាយុ២៦ឆ្នាំ ជាយោធានៅអង្គភាពជាមួយគ្នានោះដែរ ដោយឡែកជនរងគ្រោះ ដែលជាជនជាតិម្ចាស់កាបូប លុយនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ អស់លុយតែ៥០០ដុល្លារប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានចូលទៅធ្វើសកម្មភាព ភ្ជង់ប្លន់យក កាបូបលុយពីជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា នៅក្នុងបណ្ណាគារ ស៊ីន ហួរ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះប្លន់បានជននោះ បានរត់គេចខ្លួន ហើយត្រូវបាន ជនរងគ្រោះនិងប្រជាពលរដ្ឋដែលជាអ្នកជិតខាង នាំគ្នាដេញតាម និងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ ផ្អើល ហើយមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវនោះ នាំគ្នាអឺតមើលហើយត្រូវបានជន សង្ស័យបាញ់ប្រហារ១គ្រាប់ ប៉ុន្តែមិនបានបណ្ដាលឲ្យត្រូវនរណាម្នាក់នោះឡើយ។ បន្ទាប់មកបានរត់បន្តទៀត រហូតដល់ត្រង់ចំណុចផ្ទះវីឡាមួយកន្លែង ជនរងគ្រោះដែលជាមន្រ្តីយោធា ទាំងពីរនាក់នោះបានអឺតមើល ព្រោះឮសម្រែកថា ចោរៗ ខណៈនោះក៏ត្រូវបានជនសង្ស័យ បាញ់២គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដល់ពាល់កណ្ដាលផ្លូវ ចំណែកម្នាក់ទៀតរបួសស្រាល រួចហើយជនសង្ស័យខាងលើ បានរត់គេចខ្លួនចូលទៅក្នុងព្រៃដីឡូត៍មួយកន្លែង ក្បែរនោះ ហើយត្រូវបានកម្លាំងនគរបាល ចំរុះខណ្ឌពោធិ៍សែនជ័យ និងរាជធានីឡោមព័ទ្ធ និងរុករក ប៉ុន្តែរហូតរយះពេលអស់មួយយប់ទៀតនៅតែ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ។

រហូតមកដល់ថ្ងៃទី៧ ខែវិច្ឆិកា កម្លាំងនគរបាលនៅតែបន្តឡោមព័ទ្ធមិនទាន់ដកទេ ៕

image2 image4 image1 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print