បាតុកម្មទ្រង់ទ្រាយធំប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

នៅថ្ងៃទី៥ ខែវិច្ឆិកា កន្លងមកនេះពល រដ្ឋកូរ៉េខាងត្បូងបាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងសេអ៊ូលដើម្បីប្រឆាំង នឹងប្រធានាធិបតី ផាក គឿនហេ។ ពលរដ្ឋកូរ៉េខាងត្បូងរាប់សិបពាន់នាក់បានដង្ហែក្បួន ទាមទារឲ្យលោកស្រីប្រធានាធិបតីចុះចេញ ពីតំណែង។

សារព័ត៌មាន Korea Times បានផ្សាយ ថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំអំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែងក្រោយ ពេលមានរឿងអាស្រូវជាច្រើនបានកើតឡើង។ ការធ្វើបាតុកម្មនៅថ្ងៃទី៥ ខែវិច្ឆិកា រៀបចំឡើងដោយក្រុមសកម្មជន ហើយ ដែលបានធ្វើឡើងនៅទីលាន Gwanghwanmun ចាប់ពីម៉ោង៤រសៀលនោះមានការចូលរួមពីពលរដ្ឋប្រមាណ៣ម៉ឺននាក់។ ចំណែកគណៈកម្មការរៀបចំបាតុកម្មបានព្រមានថា នឹងមានពលរដ្ឋជាងមួយសែននាក់ចូលរួម។ កាលពីសប្តាហ៍កន្លងមកក៏មានបាតុកម្មដែលមានមនុស្សចូលរួម ប្រមាណ២ម៉ឺននាក់ផងដែរ។

ការធ្វើបាតុកម្មកើតឡើងក្រោយពេលដែលប្រធានាធិបតី ផាក គឿនហេ បានធ្វើការសុំទោសជាសាធារណៈជាលើកទីពីរកាលពីថ្ងៃទី៤ ខែវិច្ឆិកា។ ការថ្លែងសុន្ទរកថាសុំទោសពលរដ្ឋនេះត្រូវបានគណបក្សប្រឆាំងអះអាងថា ជាសកម្មភាពខ្វះភាព ស្មោះត្រង់។

តាមគម្រោងក្រុមប្រឆាំងនឹងបន្តធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលជាបន្តទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខដើម្បីទាមទារ ឲ្យលោកស្រី ផាក គឿនហេ ចុះចេញពីតំណែង៕

hang-nghin

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print