កីឡាករប្រដាល់សញ្ជាតិហ្វុីពីន Manny Pacquiao កំពុងតែស្វះស្វែងឲ្យមានការប្រកួត សាជាថ្មីម្តងទៀតជាមួយនឹង Floyd Mayweather ដែលជាការប្រកួតមួយមានទឹកប្រាក់ច្រើនបំផុតលើពិភពលោក ។
Manny Pacquiao បាននិយាយក្រោយ ពេលឈ្នះ Jessie Vargas កាលពីថ្ងៃអាទិត្យ ថា “ពួកយើងមិនទាន់បានពិភាក្សាគ្នាលម្អិតលើរឿងនេះទេ ប៉ុន្តែខ្ញុំនឹងប្រកួតនៅឆ្នាំ ក្រោយ ហើយប្រសិនបើអ្នកគាំទ្រចង់ឲ្យខ្ញុំប្រកួតជាមួយគាត់ (Floyd Mayweather)ហើយ ខ្ញុំមិនបដិសេធទេ”។
គួរបញ្ជាក់ថា Manny Pacquiao បានយកឈ្នះលើអ្នកប្រដាល់វ័យក្មេងអាមេរិក Jessie Vargas ដោយពិន្ទុ ១១៤-១១៣, ១១៨-១០៩ និង ១១៨-១០៩ និងដណ្ដើម ខ្សែក្រវាត់ពិភពលោក WBO Welterweight Title បានសម្រេច នៅទីក្រុង Las Vegas ។
ចំណែកអតីតកំពូលអ្នកប្រដាល់មិន ដែលចាញ់អាមេរិក Floyd Mayweather ក៏បានបង្ហាញវត្តមានទៅទស្សនាផ្ទាល់ការប្រកួតរវាង Manny Pacquiao វ៉ៃដណ្ដើម ខ្សែក្រវាត់ជាមួយ Jessie Vargas ផងដែរ។
Floyd ធ្លាប់យកឈ្នះ Pacquiao ដោយ ពិន្ទុកាលខែឧសភា ឆ្នាំ២០១៥ បន្ទាប់មក បន្តវ៉ៃឈ្នះ Andre Berto កាលពីខែកញ្ញា ឆ្នាំ២០១៥ទៀត មុនប្រកាសចូលនិវត្តន៍ ។
Pacquiao វ័យ៣៧ឆ្នាំបានប្រកាសចូល និវត្តន៍បន្ទាប់ពីវ៉ៃចុងក្រោយឈ្នះ Timothy Bradley ដោយពិន្ទុកាលពីខែមេសា ឆ្នាំ ២០១៦ ប៉ុន្តែរូបគេក៏ឡើងសង្វៀនជាថ្មីវ៉ៃ ដណ្ដើមខ្សែក្រវាត់ជាមួយ Vargas ដែល មានអាយុប្អូនដល់ទៅ១០ឆ្នាំ។ Vargas វ័យ២៧ឆ្នាំទើបតែគ្រងខ្សែក្រវាត់ពិភពលោក កាលខែមីនា ឆ្នាំ២០១៦ថ្មីៗនេះទេ ប៉ុន្តែរូបគេធ្លាប់វ៉ៃសរុប២៧ដងចាញ់តែ១ដងប៉ុណ្ណោះ មុនប្រកួតនេះដូច្នេះនេះជាបរាជ័យលើកទី២ក្នុងអាជីពសម្រាប់កីឡាករ Vargas ៕
ដោយ៖ ដេវីត