សម្តេចតេជោ ៖ ខេត្តតូចមានប្រជាជនតិចមិនប្រាកដថាប្រកួតចាញ់ខេត្តធំមានប្រជាជនច្រើននោះទេក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាមានប្រសាសន៍លើកឡើងថា មិនមែនខេត្តធំមានប្រជាជនច្រើនសុទ្ធតែខ្លាំងនោះទេ ប៉ុន្តែខេត្តខ្លះតូចមានប្រជាជនតិច តែអាចយកឈ្នះលើខេត្តធំបានដូចជាខេត្តព្រះវិហារនៅឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែអាចយកឈ្នះលើខេត្តកំពតបានក្នុង ប្រភេទកីឡាបាល់ទះនិងក្រុមកីឡាករខេត្តសៀមរាបបានយកឈ្នះលើក្រុមកីឡាករ រាជធានីភ្នំពេញក្នុងប្រភេទកីឡាបាល់ទាត់។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បាន សម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតារាងលទ្ធផលចំណាត់ថ្នាក់មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិក្នុងព្រឹត្តិ ការណ៍ប្រកួតកីឡាជាតិលើកទី១ដែលមានអត្តពលិកមកពី២៧អង្គភាព ស្ថាប័ន និងខេត្តទូទាំងប្រទេសមានតែខេត្តត្បូងឃ្មុំមួយប៉ុណ្ណោះដែលកីឡាករកីឡាការិនីមិនទទួលបានមេដាយ១សោះ។ការលើកឡើងរបស់សម្តេចតេជោបែបនេះធ្វើឡើងក្នុងឱកាសសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទការប្រកួត “កីឡាជាតិលើកទី១ ឆ្នាំ២០១៦” កាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិភ្នំពេញ។

តាមរបាយការណ៍របស់លោកបណ្ឌិត ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថាការប្រកួតកីឡាជាតិលើកទី១នេះមានអត្តពលិកសរុប២.៧០០នាក់ មានចំនួន១៥ប្រភេទកីឡាស្មើ១៨៩ វិញ្ញាសាក្នុងនោះមានកីឡាអត្តពលកម្ម ហែលទឹក ប៉េតង់ បាល់ទាត់ បាល់ទះ បាល់ បោះ តេក្វាន់ដូ ចំបាប់ប្រដាល់ ល្បុក្កតោ វាយកូនឃ្លីលើតុ វាយសី វាយកូនបាល់ សូរីនហ្ស៊ីកាំប៉ូនិងកាយសម្ព័ន្ធ ក្រោមកិច្ច សហការគ្នារវាងក្រសួងអប់រំយុវជន និង កីឡាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីពង្រឹងសមត្ថភាពអត្តពលិក កីឡាករ-កីឡាការិនីត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ខាងមុខ។ ឆ្លងកាត់ ការប្រកួតរយៈពេល១២ថ្ងៃមេដាយចំនួន១.២៤៥គ្រឿងត្រូវបានបំពាក់ជូនដល់ជ័យលាភី ក្នុងនោះមេដាយមាសចំនួន៣៩៣ មេដាយ ប្រាក់ចំនួន៣៩៣នាក់ និងសំរឹទ្ធិ ចំនួន៤៥៤គ្រឿង ។ ជាមួយគ្នានោះដែរ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងដែរថា ការប្រកួតកីឡាជាតិលើកទី១ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់វិស័យ កីឡាកម្ពុជា ដើម្បីអនុវត្ត តាមផែនការមេឆ្ពោះទៅរកការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៦ក្នុងនោះព្រឹត្តិ ការណ៍កីឡាបានផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ដែលមិនអាចកាត់ផ្តាច់បាន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ដាស់តឿនដល់លោកអភិបាលខេត្ត និង អភិបាលរងខេត្តត្បូងឃ្មុំត្រូវយកចិត្តទុក បន្ថែមទៀត លើវិស័យកីឡាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ឆ្នាំ២០១៨ បន្តទៀត។ ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែងការកោតសរសើរចំពោះកីឡាករកីឡាការិនីតាមការប្រកួតប្រជែងអស់រយៈពេលជាង១០ថ្ងៃកន្លងមកដែលយើងសង្កេតឃើញថា កីឡាករកីឡា ការិនីមកពីតាមបណ្តាខេត្តក្រុងទាំងអស់បានបញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវគោរព វិន័យនិងក្រឹត្យក្រមកីឡាបានយ៉ាងល្អ។ សម្តេចក៏បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលចំណាត់ថ្នាក់មេដាយចំពោះខេត្តត្បូងឃ្មុំដែលមានប្រជាជនជិត១លាននាក់ ពុំទទួលបានមេដាយ១សោះក្នុងនោះសម្តេចក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនស្ថាប័នរដ្ឋនានាគួរជ្រើសរើស សហព័ន្ធកីឡាជាតិណាមួយដើម្បីចងសម្ពន្ធ មេត្រីភាពជាមួយគ្នាក្នុងគោលបំណងជំរុញលើកស្ទួយនិងលើកទឹកចិត្តកីឡាករកីឡាការិនីឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។ សម្តេចតេជោ បានដាស់តឿនលោកអភិបាលខេត្តត្បូងឃ្មុំ និងអភិបាលខេត្តដទៃៗទៀតត្រូវយកចិត្តទុកបំផុសចលនាកីឡាក្នុងខេត្តរបស់ខ្លួន ធ្វើយ៉ាងណាហ្វឹកហាត់កីឡាឲ្យបាន១ ប្រភេទកីឡាឬគ្រប់ប្រភេទកីឡាដើម្បីជំរុញលើកទឹកចិត្តឲ្យយុវជនចូលរួមលេងកីឡាឲ្យបានច្រើន រួចធ្វើការប្រកួតប្រជែងតាម ដំណាក់កាលនីមួយៗ សម្រាប់ត្រៀម លក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី២ឆ្នាំ២០១៨ខាងមុខបន្តទៀតដើម្បីដណ្តើមយកមេដាយឲ្យបានច្រើន។

សម្តេចក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តព្រះវិហារដែលជាខេត្តមួយមានប្រជាពលរដ្ឋតិចតែមានកីឡាករកីឡាការិនីមកចូលរួមរហូតដណ្តើមបានមេដាយយកទៅជូនខេត្តរបស់ខ្លួនវិញ ។ សម្តេច បានគូសបញ្ជាក់ថា មិនមែនមានន័យថា ខេត្តធំ មានប្រជាជនច្រើនសុទ្ធតែខ្លាំងនោះទេ ប៉ុន្តែខេត្តតូចក៏អាចយកឈ្នះលើខេត្តធំបានដែរ ប្រសិនបើមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្តនោះ៕

smp-2 smp-1 smp-4 smp-5 smp-3 smp-6

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print