អគ្គិភ័យឆាបឆេះកុដិលោកសង្ឃនៅវត្តកំពង់ពោន ដោយមូលហេតុដុតភ្លើងទៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរវេលាម៉ោង២០និង៥នាទី ថ្ងៃទី៧ ខែវិច្ចិកា មានករណីអគ្គិភ័យឆាបឆេះកុដិលោកសង្ឃស្ថិតនៅក្នុងវត្តកំពង់ពោន ភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខ្ទេចខ្ទីទាំងស្រុង ។

តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា កុដិ លោក ទំហំ៦ម៉ែត្រគុណ៥ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង ឆេះទាំងស្រុង បណ្ដាលមកពីដុតភ្លើងទៀនទុកចោលគ្មានអ្នកណានៅមើល ក៏ឆេះរាលដាល សម្ភារៈខូចខាតរួមមានគ្រែ២ ស្បង់ជីពរ សៀវភៅ សរុបទឹកប្រាក់៤០ម៉ឺនរៀល ។

ក្រោយពីកើតហេតុ សមត្ថកិច្ច និងលោកនេន បាននាំគ្នាពន្លត់ដែរ តែដោយសារភ្លើងឆេះពេញបន្ទុកទៅហើយ មិនអាចគ្រប់គ្រង បានក៏ត្រូវបានឆេះខ្ទេចទាំងស្រុងតែម្ដង តែសំណាងល្អ គ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ៕

img-20161108-wa0004 img-20161108-wa0005

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print