ឆ្លងចរន្តអគ្គីសនីចេញជាអណ្តាតភ្លើងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្ដាលយប់បណ្ដាលឲ្យប្រជាពលរដ្ឋភ័យរត់ស្លន់ស្លោរ ខណៈឆ្លងចរន្តអគ្គីសនីនៅបង្គោលភ្លើងមួយដើមបានផ្ទុះបែកផ្កាភ្លើង និងចេញជាអណ្ដាតភ្លើង ឆេះខ្សែរភ្លើងដាច់ធ្លាក់រាយប៉ាយពេញផ្លូវ ។

IMG-20150810-WA0087

ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ ២៤BT ស្ថិតក្នុងភូមិ ត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

ប្រភពពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគាត់បានលឺសំលេងផ្ទុះចេញពីប្រអប់ភ្លើងមួយកន្លែងហើយគាត់ក៏បានចេញមកខាងក្រៅផ្ទះក៏ឃើញអណ្ដាតភ្លើងឆេះចេញពីប្រអប់ភ្លើងនិងឆេះខ្សែរភ្លើងបណ្ដាលដាច់ធ្លាក់រាយប៉ាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យចំនួន៥ បំពង់មកបាញ់ពន្លត់ ទើបអគ្គីភ័យបានរលត់ទៅវិញភ្លាមៗផងដែរ។

សូមបញ្ជាក់ថាក្នុងហេតុការណ៍នេះដែរមិនបណ្ដាលអោយមានអ្នករងរបួស ឬ គ្រោះថ្នាក់ដល់អយុជីវិតនោះទេ ៕

IMG-20150810-WA0089

IMG-20150810-WA0090

IMG-20150810-WA0086

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print