ពលរដ្ឋអាមេរិករាប់ពាន់នាក់កាលពីថ្ងៃទី៩ខែសីហា(ត្រូវថ្ងៃទី១០)នេះបាននាំគ្នាដង្ហែក្បួនព្យុះហយាត្រា ក្នុងឧកាសខួបគម្រប់មួយឆ្នាំថ្ងៃដែលប៉ូលិសបាញ់សម្លាប់ទៅលើយុវជនស្បែកខ្មៅនៅទីក្រុងហ្វឺហ្គូស៊ិន ។
លោកMihael Brown Sr រួមជាមួយសាច់ញ្ញាតិនិងមិត្តភ័គ្រ្តបានគោរពវិញ្ញាណខ័ន្ខដល់កូនប្រុសMichael Brown មុនពេលចូលរួមពិធីដង្ហែក្បួនព្យុះហយាត្រា។ពលរដ្ឋអាមេរិករាប់ពាន់នាក់បានចូលរួម ដើម្បីបង្ហាញពីសាមគ្គីភាពឲ្យបញ្ចប់ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ។ ចំណែកនៅទីក្រុងញ៉ូវយ៉កវិញក៏ដូច្នេះដែរពលរដ្ឋបាននាំគ្នាដង្ហែក្បួន អំពាវនាវដល់ប៉ូលិសផ្តល់តម្លាភាពចំពោះជនជាតិស្បែកខ្មៅ ។
ការស្លាប់របស់យុវជនស្បែកខ្មៅលោកMichael Brown កាលពីឆ្នាំកន្លងមកបានធ្វើឲ្យមានរលកបាតុកម្មកើតឡើងនៅគ្រប់ទិសទី ពីសេសបាតុកម្មនៅទីក្រុងហ្វឺហ្គូសិនក្លាយជាអំពើហឹង្សា រវាងបាតុករស្បែកខ្មៅនិងប៉ូលិសប្រឆាំងបាតុកម្ម ។
តាំងពីពេលនោះមកការប្រកាន់ពណ៌សម្បុរក៏បានកើតឡើងនៅអាមេរិកបង្ករឲ្យមានវិវាទពិបាកក្នុងការដោះស្រាយ ហើយអាចបង្ករអសន្តិសុខនៅទូទាំងប្រទេសក្នុងពេលដែលជនជាតិស្បែកខ្មៅក៏មានមួយចំនួនធំរស់នៅអាមេរិក ៕
ប្រែសម្រួល៖ ម៉ែវ សាធី