ខេត្តស្វាយរៀង៖ ពុទ្ធបរិស័ទចំណុះជើងវត្តអង្គឬស្សីប្រមាណជាង៣០០នាក់បានលើកគ្នាមកមុខសាលាខេត្តស្វាយរៀងសុំបទអន្តរាគមន៏ពីឯកឧត្តអភិបាលខេត្តដើម្បីរកយុត្តិធម៍ជូនព្រះគ្រូចៅអធិការព្រះនាម ភ្លុកសុឃឿន គងនូវវត្តអង្គឬស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខណ:ដែលលោកបាឡាត់សង្ឃខេត្តព្រះនាមមុំសយ បានជំរុញឲ្យព្រះមេគុណខេត្តបណ្តេញព្រះចៅអធិការវត្តអង្គឬស្សីចេញពីសហគម៏ន៏សង្ឃខេត្តស្វាយរៀងដោយព្រះចៅអធិការវត្តមិនមានកំហុសក្នុងពុទ្ធវិន័យបន្តិចណាសោះ ។
កាលដែលពុទ្ធបរិសទ្ធលើកគ្នាមកសុំអន្តរាគមន៏នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៥។បើតាមពុទ្ធបរិស័ទចំណុះជើងវត្តអង្គឬស្សីបានឲ្យដឹងថា កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៥ លោកបាឡាត់មុំសយ បានជំរុញឲ្យព្រះមេគុណខេត្តបង្កើតថេរសភាសម្រេចបណ្តេញចេញព្រះចៅអធិការវត្តអង្គឬស្សីចេញពីសហគមន៏ខេត្តស្វាយរៀង ។
ហើយបន្ទាប់មកទៀតនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥ ប្រធានថេរសភាសង្ឃខេត្តស្វាយរៀងបានចេញសេចក្ដីសំរេចមួយទៀតបណ្ដេញបំបរបង់ចេញពីសហគមន៏សង្ឃខេត្តស្វាយរៀងដោយព្រះចៅអធិការអង្គឬស្សីមិនបានប្រទូស្តត្រកូលមិនបានប្រព្រឹត្តអាក្រក់ថោកទាបមិនបានធ្វើអនាចារ្យមិនបានលុបលាងព្រះបញត្តិមិនបានមិច្ឆាជីវះឡើយ។បើតាមការអះអាងគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តអង្គឬស្សីថារឿងរ៉ាវខាងលើនេះសុទ្ធតែជាពាក្យចោទប្រកាន់ទាំងបំពានរបស់បាឡាត់មុំសយ ជាអនុគុណស្រុកស្វាយជ្រំ មកលើព្រះចៅអធិការវត្តអង្គឬស្សីតែប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះចំពោះរឿងថាវត្តអង្គឬស្សីជំពាក់ប្រាក់ថ្លៃគ្រឿងសំណង់របស់ឈ្មោះប្រាក់សារ៉ននិងឈ្មោះប៊ីរីណាហៅដូងក្នុងការកសាងឧបដ្ឋានសាលាកុដសាលាឆទាននោះពុំពិតទេ ហើយចំពោះការកសាងព្រះវិហារវត្តបានម៉ៅការអោយទៅឈ្មោះញែមខុននិងឈ្មោះជិមសុននី ជាអ្នកទទួលសាងសង់បើមានការជំពាក់ថ្លៃគ្រឿងសំណង់របស់ឈ្មោះប្រាក់សារ៉ននិងឈ្មោះប៊ីរីណាជាមួយម្ចាស់គ្រឿងសំណង់វាជារឿងរបស់អ្នកម៉ៅការសាងសង់ទេព្រោះព្រះគ្រូចៅអធិការវត្តអង្គឬស្សីព្រះនាមភ្លុកសុខខឿន ទើបតែមកកាន់តំណែងព្រះគ្រូចៅអធិការថ្មីជំនួសព្រះគ្រូចៅអធិការមុនតែប៉ុណ្ណោះ ។
ហើយក្នុងនោះដែរដោយមនោសញ្ចេតនាកន្លងមកព្រះគ្រូចៅអធិការថ្មីភ្លុកសុខខឿននិងអាចារ្យគណៈកម្មការវត្តអង្គឬស្សីសំណូមពរអោយម្ចាស់គ្រឿងសំណង់យកវិក័យប័ត្រដែលជំពាក់មកបង្ហាញអោយបានត្រឹមត្រូវដើម្បីទូទាត់សងតាមដំណាក់កាលបុណ្យនិមួយៗតាមលទ្ធភាពជាក់ស្ដែង ។
គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តអង្គឬស្សីសំណូមពរដល់លោកអភិបាលខេត្តស្វាយរៀងមេត្តាជួយរកយុត្តិធម៏ប្រគេនចៅអធិការវត្តនិងដល់ពុទ្ធបរិសទ៏ដើម្បីបានព្រះចៅអធិការភ្លុកសុខខឿន បានគង់នៅវត្តអង្គឬស្សីកសាងទីអារាមបន្តទៀត ៕
ដោយ៖ សុថាន