កីឡាករវាយតឺន្នីសលំដាប់លេខ២ពិភពលោក Novak Djokovicបានកក់សំបុត្រទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្ម វិធី ATP World Tour ក្រោយពីយកឈ្នះលើ កីឡាករ Milos Raonic ។
ម្ចាស់ជើងឯក៥សម័យ Novak Djokovic បានផ្តួលកីឡាករ Milos Raonic ដោយ លទ្ធផល 7-6 (8-6) 7-6 (7-5) នៅកីឡដ្ឋាន O2 Arena ហើយ Novak Djokovic ក៏ជា កីឡាករដំបូងគេដែលបានទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ។
ប្រសិនបើកីឡាករសញ្ជាតិស៊ែប៊ីនេះឈ្នះជើងឯកនោះរូបគេនឹងទទួលបាន ចំណាត់ថ្នាក់លេខ១ពិភពលោកវិញហើយពីកីឡាករអង់គ្លេស Andy Murray។
Djokovic បាននិយាយក្រោយពេល ប្រកួតចប់ថា “ខ្ញុំអាចយកឈ្នះបានដោយសារតែខ្ញុំមានភាពជឿជាក់ពោរពេញដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំសង្ឃឹមថា ឱកាសនឹងមករកខ្ញុំហើយខ្ញុំអាចចាប់យកវាបាន”៕
...
ដោយ៖ ដេវីត