រថយន្តកែច្នៃខុសបច្ចេកទេសដឹកអង្កាមលេចធ្លាយប៉ះពាល់អ្នកដទៃត្រូវនគរបាលចរាចរណ៍ឃាត់ព្រមាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំ១គ្រឿង គេមើលឃើញថា កែច្នៃខុសបច្ចេកទេស ដឹកអង្កាមនាំចេញយកទៅលក់ឱ្យថៃលេចធ្លាយជ្រុះ ខ្ចាត់ខ្ចាយ បង្កឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ ហើយរងការប្តឹងពីពលរដ្ឋអ្នកធ្វើដំណើរ ត្រូវបាននគរបាលចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ចាប់ឃាត់រថយន្ត ហៅម្ចាស់មកព្រមាន និងអប់រំដើម្បីឱ្យម្ចាស់រថយន្តមានការវិចខ្ចប់ឱ្យបានត្រឹមត្រូវឡើងវិញ ។

រថយន្តដឹកអង្កាមត្រូវបាននគរបាលចរាចរណ៍ឃាត់កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខាងមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខណៈដែលរថយន្តបានធ្វើដំណើរ តាមកំណាត់ផ្លូវជាតិលេខ៥ ដឹកអង្កាមចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅព្រំដែនកម្ពុជា -ថៃ ។

លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ការឃាត់រថយន្តខាងលើ បន្ទាប់ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ បានប្តឹងរាយការណ៍មកសមត្ថកិច្ច ។ ពាក់ព័ន្ធនិងរថយន្តដឹកអង្កាមកន្លងមក លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យនគរបាលចរាចរណ៍ធ្វើការអប់រំ ដោយធ្វើយ៉ាងណាឱ្យម្ចាស់រថយន្ត ធ្វើអាជីវកម្មដឹកអង្កាម យកទៅលក់នៅប្រទេសថៃ កុំធ្វើឱ្យបង្កប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ ត្រូវមានការវ៉ិចខ្ចប់ឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំឱ្យ ធ្លាក់ហ៊ុយអង្កាមរាយប៉ាយ លើថ្នល់ និងប៉ះពាល់ដល់អ្នកធ្វើដំណើរ។ ប៉ុន្តែការអប់រំររបស់សមត្ថកិច្ចកន្លងមកមានម្ចាស់រថយន្តដឹកអង្កាមមួយចំនួនអនុវត្តបានត្រឹមត្រូវ ចំណែកម្ចាស់រថយន្តមួយចំនួនទៀត មិនទាន់អនុវត្តបានល្អនៅឡើយនោះទេ នៅតែបន្តដឹកអង្កាមប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាដដែល។វិធានការបន្តនគរបាលចរាចរណ៍រងចាំគោលការសារជាថ្មីរបស់គណៈកម្មការចម្រុះដែលមានខាងមន្ទីរសាធារណៈការចូលរួមផងនោះដែរ ដើម្បីអនុវត្តទាំងរថយន្តកែច្នៃខុសបច្ចេកទេសនិងទាំងការដឹកអង្កាមវ៉ិចខ្ចប់មិនបានត្រឹមត្រូវនោះតែម្តង។

សូមបញ្ជាក់ថា ការធ្វើអាជីវកម្មពីសំណាក់ថៅកែរថយន្តដឹកអង្កាមយកទៅលក់នៅក្នុង ប្រទេសថៃ កន្លមករងការរិះគន់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវធ្លាប់បានរងគ្រោះពីផលប៉ះពាល់ពីអង្កាមធ្លាក់ហ៊ុយនិងជ្រុះពេញថ្នល់ជាតិ ដែលធ្វើឱ្យរំខានដល់អ្នកធ្វើដំណើរ ។ បញ្ហានោះក៏ជាចំណុចប្រឈមអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ បើសិនអាជ្ញាធរខេត្ត គ្មានចណាត់ការឱ្យមានប្រសិទ្ធភាពទេនោះ ៕

img_2085 img_2089 img_2088 img_2087 img_2090

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print