អួនកែច្នៃកំពុងបំផ្លាញមច្ឆជាតិនៅបឹងទន្លេសាបនៅចំណុចអតីតឡូត៍នេសាទលេខ៧ដល់លេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋនៅឃុំរាំងទិល ស្រុកកណ្ដាង ខេត្តពោធិ៍សាត់ បាននិយាយឲ្យដឹងថា មានអួនកែច្នៃទឹកសាបអូសទាញដោយកម្លាំងម៉ាស៊ីនធំៗ ប្រមាណចំនួន១០វង់ កំពុងធ្វើសកម្មភាពនៅក្នុងបឹងទន្លេសាប បង្កផលប៉ះពាល់ ដល់ការនេសាទជាលក្ខណៈគ្រួសារ ក៏ដូចជាបំផ្លាញមច្ឆជាតិ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សកម្មភាពក្រុមអួនកែច្នៃទឹកសាបអូសទាញដោយកម្លាំង ម៉ាស៊ីនធំៗរាប់រយសេះទាំង១០វង់ខាងលើនេះ គេឃើញកំពុងធ្វើសកម្មភាព នៅក្នុងបឹងទន្លេ សាប ត្រង់ចំណុចផ្លូវទឹកចន្លោះចាប់ពីអតីតឡូត៍នេសាទលេខ៧ដល់លេខ៥ ស្ថិតក្នុងឃុំរាំង ទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រជាពលរដ្ឋបានអះអាងថា សកម្មភាពនេះមិនទាន់ឃើញមានចំណាត់ការពីមន្រ្តីជំនាញ ឬ ស្ថាប័នពាក់ព័ន្ធចុះមកបង្ក្រាបនៅឡើយទេ ។ ដូច្នេះហើយបញ្ហានេះនាំឲ្យផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់មច្ឆជាតិស្ទើររលាយហិនហោចដាច់ពូជ និងបានបង្កផលប៉ះពាល់ដល់ការនេសាទ ជាលក្ខណៈគ្រួសារ(មងសន្ទូច) ។ ការធ្វើសកម្មភាពនេះទាំង១០វង់ខាងលើសុទ្ធតែជាជន ជាតិវៀតណាម ត្រូវបានគេដឹងថាមានចំនួន៣ក្រុម ដោយក្រុមទី១ នៅឃុំរាំងទិល ស្រុក កណ្ដៀង មានចំនួន៣វង់ ក្រុមទី២នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចំនួន ៣វង់ និង

ក្រុមទី៣នៅភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប មានចំនួន៤វង់ ។
ករណីខាងលើនេះលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រក្ខាប្រម៉ាញ និងនេសាទខេត្ត ពោធិ៍សាត់បានឲ្យនគរដ្រេហ្គនដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ចាំប្រាប់លោក នាយខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផលចុះទៅត្រួតពិនិត្យមើល ៕  ដោយ ៖ បុឹម ពិន

...

a1-3 a1-2 a1-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print