អាមេរិកស្ងើចសរសើររុស្ស៊ីបានកសាងរូបភាពកម្លាំងទាហានបានល្អ

ចែករំលែក៖

រុស្ស៊ីទទួលបានជោគជ័យនៅក្នុងការជម្រុញអភិវឌ្ឍកម្លំាងយោធាបានយ៉ាងប្រសើរ ដើម្បីទប់ទល់រាល់ការគម្រាមកំហែងណាមួយពីសត្រូវ ក្រោមការដឹកនាំរបស់លោកពូទីន ។

maxresdefault

សារព័ត៌មាន​Sputniks របស់រុស្ស៊ីបានដកស្រងអត្ថបទផ្សាយនៅលើសារព័ត៌មាន​Washington post ថា​​ ​រុស្ស៊ីបានធ្វើឲ្យរូបភាពកម្លាំងទាហានកាន់តែខ្លាំងកា្លឡើង។ កន្លងមកកម្លាំងទាហានរុស្ស៊ីមានស្នាដៃជាច្រើន​ដូចជា​បានបង្កើតរដ្ឋក្រោះ​វាយលុកដែលមានប្រសិទ្ធិភាពបំផុតនោះគឺ​ Armata  ដែលមានប្រព័ន្ធកាំភ្លើងធំអាចបញ្ជាពីចម្ងាយបាន ។ ក្រៅពីនេះរុស្ស៊ីបានបង្កើតកម្លាំងវាយលុកពិសេសមានសម្ថភាពខ្ពស់ ។ រុស្ស៊ីមិនត្រឹមតែទទួលបានជោគជ័យលើវិស័យផលិតឧប្បករធ្វើសង្គ្រាមនោះឡើយ ទាហានរុស្ស៊ី​ធ្វើយ៉ាងណាឲ្យពលរដ្ឋរុស្ស៊ីទាំងមូលគោរពស្រលាញ់។

កន្លងមក​បណ្តាញទូរទស្សន៏​Zvezda របស់រុស្ស៊ីបានផ្សព្វផ្សាយកម្មវិធីស្រឡាញ់ជាតិ និងតួនាទីរបស់កម្លាំងយោធា។ រុស្ស៊ីក៏មានកម្រោងបង្កើតរម្មណីយដ្ឋានយោធាទ្រង់ទ្រាយធំនៅទីក្រុងមូស្កូរនិង ផ្សារទំនើបលក់ឯកសណ្ឋានយោធា និងសម្ភារៈប្រើប្រាស់សម្រាប់យោធានៅទីក្រុងមូស្កូផងដែរ ។

បើទោះបីប្រាក់រុស្ស៊ីធ្លាក់ថ្លៃដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចអាចរារាំងដល់សកម្មភាពភាវូបនីយកម្មវិស័យការពារជាតិ។ ប៉ុន្តែការដាក់ទណ្ឌកម្មមិនប៉ះពាន់ដល់វិស័យយោធារបស់រុស្ស៊ីនោះឡើយ ។

កម្លាំងយោធារឹងមាំជាការចង់បានបំផុតរបស់ប្រធានាធិបតីពូទីនជាបុគ្គលដែលមានឥទិ្ធពលបំផុតនៅលើពិភពលោក។ នៅពេលដែលលោកពូទីនឡើងកាន់ដំណែងប្រធានាធិបតីភ្លាម លោកក៏បានអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍កម្លាំងយោធា។ លោកពូទីន ធ្លាប់មានប្រសាសថា​ ប្រទេសមានអំណាច​ប្រទេសរឹងមាំ ចាំបាច់ត្រូវតែមានកម្លាំងយោធាខ្លាំក្លា ​។

លោកពូទីន ក៏បានចេញបញ្ជាធ្វើសមយុទ្ធជា​ទ្រង់ទ្រាយធំមិនធ្លាប់មានជាច្រើនឡើងហើយមិនផ្តល់ព័ត៌មានឲ្យយោធាដឹងជាមុននោះឡើយ​ដើម្បី​បញ្ចាក់ថា ទាហានមានការត្រៀមលក្ខណៈធ្វើសង្គ្រាមបែបណា ៕

20150811110419-11nga1

qna_Russian-army-12082014

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print