បុរសម្នាក់យកថ្នាំញៀនចំនូន២០៣គ្រាប់ពីស្រុកម៉ាឡៃ មកលក់នៅស្រុកសំពៅលូន ត្រូវនគរបាលចាប់ឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបាននគរបាលស្រុកសំពៅលូនបង្រ្កាបចាប់ឃាត់ខ្លួន នៅលើដងផ្លូវសាធារណៈមួយកន្លែងខណៈជនសង្ស័យធ្វើដំណើរតាមម៉ូតូយកថ្នាំញៀនពីស្រុកម៉ាឡៃបម្រុងយកមក លក់នៅស្រុកសំពៅលូន។ជាមួយនិងការចាប់ឃាត់ខ្លួនសមត្ថកិច្ច ឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY២០៣គ្រាប់ ។

IMG-20150811-WA0003

បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីយកមកសាកសួរ ចាត់ចែងតាមនីតិវិធី។សមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពី វេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នៅចំណុចផ្លូវបំបែកបេងទ្រេត ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឱ្យដឹងថាមានឈ្មោះ ពេជ្រ ចាន់  អាយុ៤០ឆ្នាំ គ្មានមុខរបរពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

លោក លី រុំ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំពៅ លូនប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យធ្វើឡើងក្រោយមានការ រាយការណ៍ពីបណ្តាញសម្ងាត់ថាជនសង្ស័យបានជិះម៉ូតូឌុបយកថ្នាំញៀនពីស្រុកម៉ាឡៃ ដើម្បី យកមកលក់នៅស្រុកសំពៅលូន។បន្ទាប់ពីទទួលដំណឹងនោះហើយ កម្លាំងនគរបាលក៏បាន ដាក់ការត្រួតពិនិត្យរងចាំស្ទាក់ចាប់ជនសង្ស័យនៅចំណុចខាងលើ។លុះមួយសន្ទុះមក ឃើញ ជនសង្ស័យធ្វើដំណើរតាមម៉ូតូឌុប១គ្រឿង សមត្ថកិច្ចហៅឈប់ដើម្បីត្រួតពិនិត្យ នៅពេលនោះ សមត្ថកិច្ចក៏រកឃើញថ្នាំញៀនមេតំហ្វេតាមីនWY២០៣គ្រាប់ដែលជនសង្ស័យដាក់លាក់ទុក នៅក្នុងខ្លួន ។

លោកអធិការរងបានបន្តឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារ ភាពថា ថ្នាំញៀនខាងលើគឺរូបគេទិញពីប្តីប្រពន្ធ២នាក់ជាមនុស្សចាស់នៅស្រុកម៉ាឡៃ ដើម្បី យកមកលក់នៅស្រុកសំពៅលូន លុះធ្វើដំណើរតាមផ្លូវដល់ចំណុចផ្លូវបំបែកបេងទ្រេត ក្នុង ស្រុកសំពៅលូនក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

ជនសង្ស័យក្រោយ ពីសមត្ថកិច្ចបានសាកសួរនិងបំពេញបែបបទឯកសារតាមនីតិវិធីរួចហើយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥​ នគរបាលស្រុកសំពៅលូន បានចាប់បញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងថ្នាំញៀនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមនីតិវិធីផ្លូវច្បាប់។ចំណែកជនជាប់ ពាក់ព័ន្ធនិងករណីជួញដូរថ្នាំញៀននេះ សមត្ថកិច្ចស្រុកសំពៅលូន និងស្រុកម៉ាឡៃ កំពុងតែ សហការគ្នាដើម្បីឈានដល់ការចាប់ឃាត់ខ្លួនអ្នកផ្គត់ផ្គង់ថ្នាំញៀនឱ្យជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត ៕

IMG-20150811-WA0000

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print