សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមដុះស្លែមួយរបស់ជនជាតិវៀតណាមម្នាក់ឈ្មោះទៀង ជាឆ្នាំងបាយរបស់សមត្តកិច្ចជំនាញ

ចែករំលែក៖

ខេត្តរតនគិរី៖ សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងមានទីតាំងនៅត្រង់ចំណុចមុខសណ្ឋាគា SNបឹងកំសាន្ថ ស្តិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

11853799_883040615084333_462169744_n

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា សិប្បកម្មមួយនេះសកម្មក្នុងការប្រមូលទិញឈើប្រណិតគ្រប់ទីកន្លែងដែលឈ្មួញដឹកចេញពីស្រុកវើុនសៃ ស្រុកតាវែងនឹងស្រុកអូរជុំ ដឹកចូលរោងសិប្បកម្មឈ្មោះទៀង ទាំងថ្ងៃទាំងយប់ដឹកតាមមធ្យោបាយម៉ូតូ រម៉ក់ម៉ូតូនិងរថយន្តជាដើម ដើម្បីកែច្នៃជាគ្រឿងសង្ហារឹមលក់ចេញ ។

ប្រភពបានបន្តទៀតថា សិប្បកម្មនេះមានទ្រង់ទ្រាយខ្នាតធំជាងគេក្នុងក្រុងបានលុង ពុំដែលឃើញមានសមត្តកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបម្តងណានោះឡើយ ។ បើតាមប្រភពផ្សេងមួយទៀតបានបង្ហាញឲ្យដឹងថា សិប្បកម្មមួយកន្លែងនេះស្តុកឈើប្រណិតជាច្រើនម៉ែត្រគូប ដើម្បីអារច្រៀកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម ទាក់ទិនបញ្ហាខាងលើនេះ លោក វង្ស សុក្រសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១១ខែសីហានេះដោយទូរស័ពCallពុំចូល ។

មជ្ឈដ្ឋានជាច្រើនដាក់ការរិះគន់ទៅលើសមត្តកិច្ចជំនាញពុំមានចំណាត់ការទៅលើសិប្បកម្មមួយកន្លែងនេះ ហើយដាក់ការសង្ស័យថា សិប្បកម្មនេះជាឆ្នាំងបាយរបស់សមត្ថកិច្ច ៕

11846257_883040608417667_448940449_n

11868796_883040618417666_944067192_n

11844110_883040611751000_1743173925_n

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print