ជប៉ុនបានចាប់ផ្តើមដំណើរការរោងច័ក្រអគ្គិសនីដើរដោយថាមពលបរម៉ាណូ

ចែករំលែក៖

នៅថ្ងៃទី​១១ខែសីហា ​ជប៉ុនបានចាប់ផ្តើមដំណើរការឡើងវិញនៅរោងច័ក្រអគ្គិសនីដើរដោយថាមពកលបរម៉ាណូជាលើកដំបូងតាមច្បាប់សុវត្ថភាពថ្មីក្រោយគ្រោះមហន្តរាយ ក្រោយការរញ្ជួយដី​បំផ្លាញរោងច័ក្រ​Fukushimaទី​១នៅឆ្នាំ​២០១១ ។

nha-may-dien-hat-nhan_1547443_thumb

នៅវេលាម៉ោង​១០និង៣០នាទីព្រឹកថ្ងៃទី​១១ខែសីហា ក្រុមហ៊ុនអគ្គិសនី​Kyushu បានចាប់ផ្តើម​ដំណើរការរោងច័ក្រ​Sendai ទី​១ក្រោយការត្រួតពិនិត្យកម្រិតសុវត្ថភាពយ៉ាងតឹងតែង ។

រោងច័ក្រអគ្គិសនីបរម៉ាណូ​នៅជប៉ុន​បានបិទទ្វាជាបន្តបន្ទាប់ក្រោយការបែកធ្លាយសារធាតុវិទ្យុ​សកម្មនៅរោងច័ក្រ​Fukushima I ដោយការរញ្ជួយដីនិងរលកស៊ូណាមិ ។

ការដែលចាប់ផ្តើមដំណើរការរោងច័ក្រ​បរម៉ាណូឡើងវិញជាជោគជ័យមួយរបស់រដ្ឋាភិបាលលោក​ស៊ីនហ្ស៊ូអាបេ ដោយលោកធ្លាប់បានប្រកាសថា ​ថាមពលអគ្គិសនីបរម៉ាណូជាការ​ចាំ​បាច់ដើម្បីធ្វើឲ្យតម្លៃអគ្គិសនីថោកជាងមុខ​និងកាត់បន្ថយការបញ្ចេញឧស្មានពុលចូលក្នុងបរិយាកាស ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print