កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមនុស្ស៨នាក់(ស្រី១)ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀននិងរក្សាទុកគ្រាប់បែកនិងគ្រាប់កាំភ្លើង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៨នាក់ក្នុងនោះមានស្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀនប្រភេទម្សៅក្រាមស ថ្លាមួយកញ្ចប់តូចនិងគ្រាប់បែកមួយគ្រាប់ គ្រាប់កាំភ្លើង៤គ្រាប់ថែមទាំងឧបករណ៍សម្រាប់ជក់ញ្រឿងមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចក្នុងបូរីម៉េងហូ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

កម្លាំង អ ហ បានអោយដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនកម្លាំងបានធ្វើការសើុបអង្កេតនិងតាមដានជាយូរមកហើយថែមទាំងមានការផ្តល់ព័ត៍មានពីប្រជាពលរដ្ឋដែលនៅក្បែរទើបកម្លាំងធ្វើកាសើុបអង្កេតនិងឈានទៅដល់ធ្វើការឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដកហូតថ្នាំញៀនមួយកញ្ចប់តូច គ្រាប់បែកមួយគ្រាប់ ឧបករណ៍សម្រាប់ជក់មួយចំនួន ដែកសំរាប់ចាក់បំបែកគ្រាប់សោ ក ម៉ូតូមួយ និងគ្រាប់កាំភ្លើងចំនួន៤គ្រាប់ ៕

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print