ភ្នំពេញ៖ ជនជាប់ចោទ ឌួង ឆាយ កូនប្រុសលោកឧកញ៉ា ឌួង ងៀប ជើងខ្លាំងប្រព្រឹត្តបទល្មើសមិនរាងចាល វៃកូនឧកញ៉ា ទ្រី ភាព ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ស្វាយ តុញ ចៅក្រមជំនំុជម្រះ នឹងតំណាងអយ្យការមានលោក កុល ប៊ុន បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី១១ សីហា ២០១៥ បានសម្រេចផ្តន្ទាទោសដាក់ពន្ឋនាគារ១ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសតែ៤ខែប៉ុណ្ណោះ និង ពិន័យជាប្រាក់៣លានរៀល ពីបទហិង្សាដោយចេតនាទៅលើឈ្មោះ ទ្រី ដាលុច្ស កូនប្រុសលោកឧកញ៉ា ទ្រី ភាព នៅក្នុងហាងមួយកន្លែងស្ថិតនៅក្នុុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីអំឡុងខែមេសា ២០១៥កន្លងមក ៕