ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍កាកាបឃាត់ខ្លួន និងដកហូតឧបករណ៍កាច់កម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍កាកាបបានឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងឧបករណ៍សម្រាប់កាច់ក ម៉ូតូមួយចំនួនកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវបេតុង ក្រុម៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

image1 (1)

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះសៅ វាសនា ភេទប្រុសអាយុ៣១ ស្នាក់នៅផ្ទះលេខ១០២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករាទី២ឈ្មោះ ខន សាវុធ ភេទប្រុសអាយុ២០ ឆ្នាំ ស្នាក់នៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្តកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតតាមដងផ្លូវដើម្បីការពារជួនប្រជាពលរដ្ឋ ខណៈកំពុងជិះល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង នៅកន្លែងផ្លូវងងឹត ពេលនោះសមត្ថកិច្ចបានហៅឃាត់ដើម្បីសួរនាំ ភ្លាមនោះ ស្រាប់តែពួកគេបានបន្ថែមល្បឿនព្យាយាមគេចពីសមត្ថកិច្ច ទើបសមត្ថកិច្ចដេញចាប់ឆែកឆេរកឃើញឧបករណ៍សម្រាប់កាច់ក ម៉ូតូនិងសោសម្រាបដោះម៉ូតូ ថែមទាំងសម្ភារជាច្រើនទៀត និងម៉ូតូម៉ាកស្កូបពី មួយគ្រឿង ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕

image2 (1)

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print