ប៉ោយបែត៖ នៅព្រឹកថ្ងៃទី១២/០៨/១៥ នេះ នៅមុខសាលាក្រុងប៉ោយប៉ែត មានករណីតវ៉ារបស់ប្រជាពលរដ្ឋ ០២ក្រុម គឺពួកគាត់មកពីៈ
១. ប្រជាពលរដ្ឋរស់នៅលើដីចំណីផ្លូវ ក្នុងភូមិក្បាល់ស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែតចំនួន៤៣គ្រួសារ ទាមទារឱ្យសាលាក្រុងប៉ោយប៉ែត ដោះស្រាយគោល នយោបាយ មុននឹងមានការបណ្ដេញចេញ តាមដីការបស់តុលាការ។ លទ្ធផល គឺខាងសាលាក្រុង មិនទាន់ហ៊ានសន្យាថា នឹងដោះស្រាយបែបណានោះទេព្រោះជារឿងរបស់ស្ថាប័នតុលាការ។
២. ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិប៉ាឡៃ២ សង្កាត់-ក្រុងប៉ោយប៉ែត ទាមទារឱ្យសាលាក្រុងប៉ោងប៉ែត ដោះស្រាយករណី ឈ្មោះ ឱក សុផាន បឹតផ្លូវក្នុងដីរបស់ខ្លួន មិនឱ្យប្រជាពលរដ្ឋ ឆ្លងកាត់ (ផ្លូវចេញចូល ភូមិ) ។
លទ្ធផល គឺសាលាក្រុងប៉ោយប៉ែត បានសន្យាថា នៅថ្ងៃស្អែកខាងសាលាក្រុង នឹងចាត់ឱ្យមន្ត្រីជំនាញ និងបង្កើតជាក្រុមប្រឹក្សា ចុះទៅដោះស្រាយផ្ទាល់ ជូនប្រជាពលរដ្ឋ ៕
...
ដោយ៖ វណ្ណា