ជនសង្ស័យ២នាក់ចាប់រំលោភបូកលើនារីជាកម្មករម្នាក់បានសម្រេច

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ មានករណីចាប់រំលោភបូកមកលើនារីរងគ្រោះជាកម្មករដូចគ្នា នៅវេលាម៉ោង២២ និង២៩ នាទីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៥នៅចំណុចភូមិ ពូក្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

លោក សូ សុវណ្ណស្នងការរងនៃស្នងការដ្ឋានខេត្តមណ្ឌលគីរីបានឲ្យដឹងថាជនបង្ករទាំងពីរមានឈ្មោះ១ /ឈ្មោះ ចាន់នី សម្បត្តិ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅ ភូមិព្រៃវែងឃុំពាមប្រធ្នោះ ស្រុកកោះសុទិន ខេត្តត្បូងឃ្មុំ ២ /ឈ្មោះកូយ សំខាន់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិ ក្បាលទឹក ឃុំ ប្រធាតុស្រុកអូរាំងឪ ខេត្ត ត្បូងឃ្មុំ។ ដោយឡែកនារីជនរងគ្រោះឈ្មោះ ហយ លឹមអៀងភេទ ស្រី អាយុ២១ ឆ្នាំមានទីលំនៅភូមិ បុសខ្នុរ ឃុំ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ជនសង្ស័័យទាំង២ នាក់ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ។ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print