រថយន្តដឹកស៉ីុម៉ង់ត៍បែកកង់ក្រោយក្រឡាប់នៅកណ្តាលផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកស៉ីម៉ង់ត៍មួយគ្រឿងបានក្រឡាប់ផ្ងាជើងនៅកណ្តាលផ្លូវជាតិចាក់ចោលស៊ីុម៉ង់ត៍ពេញផ្លូវតែសំណាងល្អពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយខូចខាតតែរថយន្ត ហើយក៍មិនមានកកស្ទះចរាចរដែរ ។

ករណីគ្រោះថ្នាក់ចរាចរនេះបាន កើត ឡើងនៅវេលាម៉ោង៧,១៥នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ភូមិព្រែកធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តដែលជួបគ្រោះថ្នាក់ម៉ាក ហ៉ីយ៉ាន់ដាយពណ៍ខៀវ លឿង ពាក់ស្លាកលេខ ភ្នំពេញ3C-5408 បើកបរដោយឈ្មោះថៃ សុវណ្ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្តអោយក្រុមហ៊ុននាគខៀវ ។

លោកវរៈសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា គ្រោះថ្នាក់នេះមិនបណ្តាល អោយ មានគ្រោះថ្នាក់ដល់មនុស្សឡើយ មុនពេលកើតហេតុរថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុននាគខៀវចំណុះ៣តោន តែផ្ទុកស៊ីម៉ង់ត៍រហូត១០តោន បើកបរក្នុងទិសដៅពីភ្នំពេញ ទៅអ្នកលឿង ។ ដោយសារតែការដឹកជញ្ជូនលើសទម្ងន់ផ្ទុកបានធ្វើអោយរថយន្តផ្ទុះកង់ក្រោយខាងស្តាំ ហើយរេចង្កូតទាញក្រឡាប់ កណ្តាល ផ្លូវតែម្តង សំណាងល្អពុំមានអ្នករង របួសនោះឡើយ ។ ក្នុងករណីគ្រោះថ្នាក់ រថយន្តក្រឡាប់នេះដែរមិនបានបង្កអោយមានការកកស្ទះចរាចរនោះឡើយ ។

លោកអធិការរងបន្តថា គ្រោះថ្នាក់បែបនេះបានកើតឡើងជាច្រើនករណីមកហើយ ដោយសារថៅកែក្រុមហ៊ុនដឹក ជញ្ជូន លើសទម្ងន់ផ្ទុក ទើបបង្កជាគ្រោះថ្នាក់ ទោះបីជាមិនមានគ្រោះថ្នាក់ដល់មនុស្សក៍ដោយក្នុងនាមសមត្ថកិច្ចសូមអោយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់បញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទផ្ទុកលើសទំងន់ព្រោះប្រឈមមុខនិងហានិភ័យនៃគ្រោះថ្នាក់ខ្លាំងណាស់ ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print