សិល្បករ១២នាក់ដែលចាស់ជរាមាន ជំងឺ និងបញ្ហាជីវភាពទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ៖យ៉ាងហោចណាស់មាន សិល្បករសិល្បការិនីចាស់ជរា មានជំងឺ និងមានបញ្ហាប្រឈមផ្នែកជីវភាព ចំនួន១២រូប ទទួលអំណោយពីសប្បុរសជន និងពិសារបាយសាមគ្គីរួមគ្នា។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន សានសាននាមហាវិថីព្រះមុនីវង្ស។

សប្បុរសជនដែលបានផ្តល់អំណោយ និងការលើកទឹកចិត្តនោះគឺលោកឧកញ៉ាវ័យក្មេង លោក ធី ឬទ្ធីសី និង ឧកញ៉ា ប៉ែន កាក់ ហើយសិល្បករ-សិល្បការិនីចាស់ៗ ទាំង១២រូប រួមមាន លោកតាកំប្លែង ប៉ិកគក់ តារាចម្រៀងអាយ៉ៃ លោកតា ស្មៀន ផ្លុងមឿក តារាកំប្លែង លោកតា សង់ ស៊ីស តារាកំប្លែង លោកយាយ ណយ សំណាង តារាកំប្លែង លោកតា វីតាមីនសេ តារាកំប្លែង លោកតា ចេក តារាកំប្លែង នាយគ្រោង តារាកំប្លែង នាយឆើត តារាកំប្លែងនាយព្រីង តារាកំប្លែងនាយផ្លយ តារាកំប្លែងនាយ ស្មាញ និងតារាចម្រៀង លោក នូ ស៊ិប។អំណោយចែកជូន សិល្បករ-សិល្បការិនី ចាស់ៗ ទាំង១២រូបដែលម្នាក់ៗទទួលបាន អង្ករ , ទឹកត្រី , ទឹកស៊ីអ៉ីវ , ត្រីខ , ទឹកផ្លែឈើ និងថវិកាក្នុងម្នាក់ ទទួលបានជាង ១០០ដុល្លារ។

លោកឧកញ៉ា ធី ឬទ្ធីសី បានឲ្យដឹងថា “ការរៀបចំកម្មវិធីនេះឡើង ដើម្បីជាការលើកទឹកចិត្ត ដល់សិល្បករ-សិល្បការិនីចាស់ៗ ដែលមានស្នាដៃសំដែង រយៈពេល យ៉ាងយូរ តាំងពីឆ្នាំ៧០ជាង ហើយពួកគាត់បាន បន្សល់ទុកស្នាដៃជាច្រើន ជូនជាតិ។ ខ្ញុំធ្វើនេះ ដើម្បីលើកទឹកចិត្តពួកគាត់ ឲ្យពួកគាត់មានកម្លាំងចិត្ត ទោះបីគាត់ចាស់ ជាងហ្នឹងទៀត យើងនៅតែបន្តជួយគាត់ និងលើកទឹកចិត្តគាត់រហូត។ លើកនេះ ខ្ញុំជួយបាន សិល្បករ-សិល្បការិនីចាស់ៗ ចំនួន១២រូប ដែលកំពុងប្រឈមនឹង ជីវភាពធ្ងន់ធ្ងរ ជាងគេតែនៅលើក ក្រោយទៀត ខ្ញុំនឹងជួយ សិល្បករ-សិល្បការិនី ចាស់ៗដទៃទៀត”។ជាមួយគ្នានេះលោក ក៏បានអំពាវនាវ ទៅដល់សប្បុរជន មួយចំនួនទៀត ដែលមានលទ្ធភាព សូមមេត្តាជួយ ឧបត្ថម្ភទៅដល់ សិល្បករ-សិល្បការិនីចាស់ៗ ដែលគ្មានលទ្ធភាព និងមានជីវភាពខ្វះខាតបន្ថែមទៀត ពីព្រោះពួកគាត់ បានធ្វើឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេស សប្បាយ សើច នឹងការសម្តែងរបស់ពួកគាត់។លោកឧកញ៉ា បន្តថា សប្បុរជនមួយចំនួន អាចជួយឧបត្ថម្ភជូន សិល្បករ-សិល្បការិនីចាស់ៗបាន ទោះបីជាច្រើនក្តីតិចក្តី ចាត់ទុកថា នេះជាសកម្មភាពចែករំលែក និងជួយគ្នាទៅវិញទៅមក។
តំណាងឲ្យសមាគមសិល្បករខ្មែរ លោក អ៊ឹម ជីវ៉ាបានថ្លែអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសជនដែលបានជួយដល់សិល្បករដែលកំពុងមានជំងឺ និងការប្រឈមនឹងផ្នែកជីវភាព ដែលវាគឺជាការឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតស្រលាញ់ ការចែករំលែក និងជួយគ្នាក្នុងគ្រាលំបាក។ លោកថាការផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគនៅពេលនេះគឺបង្ហាញពីការយល់ដឹងសុខទុក្ខគ្នាផងដែរគឺមិនមែនមានតែកម្មវិធីជួបជុំផឹកស៊ីនោះទេ។

គួរបញ្ជាក់ថា កន្លងមកលោកឧកញ៉ាវ័យក្មេង លោក ធី ឬទ្ធីសី និងក្រុមការងារធ្លាប់ បានចុះចែកអំណោយជាច្រើន ជូនទៅដល់ជនចាស់ជរា និងប្រជាពលរដ្ឋខ្វះខាត ក្នុងជីវភាព ព្រមទាំង សិល្បករ-សិល្បការិនីទាំងក្មេង ទាំងចាស់ៗ ជាច្រើនរូបទៀត៕

image image image image image image image image image image image image

...

ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print