វាយប្រហារក្រុមIS ពីសម្ពន្ធមិត្តដឹកនាំដោយអាមេរិកបណ្តាលឲ្យពលរដ្ឋស្លូតត្រង់៥៤នាក់ស្លាប់

ចែករំលែក៖

សម្ពន្ធមិត្តយោធាដឹកនាំដោយអាមេរិក បានទទួលស្គាល់ថា ការវាយប្រហារបណ្តាល ឲ្យពលរដ្ឋ៥៤នាក់ស្លាប់ នៅក្នុងហេតុការណ៍ វាយប្រហារ៧លើកផ្សេងគ្នាតាមដែនអាកាស នៅស៊ីរី និងអុីរ៉ាក់ក្នុងអំឡុងពីខែមីនា ដល់ ខែតុលា ឆ្នាំ២០១៦។

ប្រភពព័ត៌មានពីកម្លាំងយោធាអាមេរិកបានឲ្យដឹងថា បើទោះបីការវាយប្រហារត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីកាត់បន្ថយការស្លាប់របស់ពលរដ្ឋស្លូតត្រង់ក៏ដោយ។ ប៉ុន្តែករណីខ្លះមិនអាចបញ្ចៀសមិនឲ្យពលរដ្ឋស្លូតត្រង់ស្លាប់បានឡើយ។ ក្នុងនោះ មានការវាយប្រហារតាមដែនអាកាសនៅតំបន់ Hazawneh កាលពីថ្ងៃទី១៨ ខែ កក្កដា សម្លាប់ក្រុមIS១០០នាក់ និង ពលរដ្ឋស្លូតត្រង់ ២៤នាក់ស្លាប់ផងដែរ។ ពលរដ្ឋស្លាប់ដោយសារក្រុមIS បន្លំខ្លួនជា មួយពលរដ្ឋទើបមានការវាយប្រហារច្រឡំបែបនេះ។

កន្លងមកថ្មីៗ កម្លាំងទាហានអាមេរិកបានទទួលស្គាល់ថា បានវាយប្រហារច្រឡំទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅ តំបន់ Deir Al Zour កាលពី ខែកញ្ញាកន្លង មក។ ក្រោយហេតុការណ៍កើតឡើង ប្រធា នាធិបតីស៊ីរី បាសា អាល់អាសាដបានថ្កោល ទោសការវាយប្រហារទាំងនោះដែលបានធ្វើឲ្យទាហានស៊ីរី៦២នាក់ស្លាប់ទៀតផង។ រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ថាទាំងនោះជាការវាយប្រហារមានចេតនាមិន មែនជាការភ័ន្តច្រឡំនោះឡើយ។

នៅពេលនោះស៊ីរីបានចោទប្រកាន់ថា ជាការវាយប្រហារការពារ ក្រុមIS ដែល ជាកម្លាំងសម្ងាត់របស់អាមេរិកដើម្បីរារាំងទាហានរដ្ឋាភិបាលស៊ីរីវាយលុកសម្លាប់ ក្រុមនេះ។ មិនថានៅក្នុងប្រទេសស៊ីរីនោះទេសូម្បីតែនៅប្រទេសអុីរ៉ាក់កន្លងមកក៏ ដូចគ្នាដែរ អាមេរិកបានទម្លាក់ស្បៀង អាហារ និងអាវុធច្រឡំទៅឲ្យក្រុមIS នៅ ក្នុងប្រទេសនោះ។ សកម្មភាពបែបនោះក៏ត្រូវបានអុីរ៉ាក់យល់ថាជាចេតនាជួយដល់ ក្រុមIS មិនមែនភ័ន្តច្រឡំនោះឡើយ៕

255459586e9dbb_img_mayl

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print