សិស្សក្រីក្រមកពីសាលាលាងដៃទទួលបានអំណោយកង់ពីកម្មវិធីប្រណាំងដើម្បីកុមារលើកទី១១

ចែករំលែក៖

ភ្នំពេញ៖ សិស្សក្រីក្រមកពីសាលាបឋមសិក្សាលាងដៃ ស្ថិតនៅក្នុងភូមិ-ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបចំនួន៥០នាក់ទទួលបានអំណោយមនុស្សធម៌ពីកម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១១នាព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នៅមុខទីលាន បញ្ជល់ដំរី ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក នុត សាអាន អនុរដ្ឋលេខា ធិក្រសួងមហាផ្ទៃ និងជាសមាជិកប្រតិបត្តិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងសមាគម អង្គការ ក្រុមហ៊ុនឯកជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ។

លោកស្រី ហង់ ពីផល នាយកអង្គការ មនុស្សធម៌ដើម្បីកុមារនិងស្ត្រីកម្ពុជាមានប្រសាសន៍ថា កម្មវិធីប្រណាំងកង់ដើម្បី កុមារលើកទី១១ ឆ្នាំ២០១៦នេះមានលក្ខណៈ ល្អប្រសើរជាងឆ្នាំកន្លងទៅដោយសារមានសប្បុរសជនចូលរួមជួយឧបត្ថម្ភច្រើន ធ្វើឲ្យអង្គការ របស់លោកស្រីអាចមានលទ្ធភាពទិញកង់ជូនដល់សិស្សក្រីក្រនៅសាលា បឋមសិក្សាលាងដៃបានចំនួន៥០គ្រឿង។

លោកស្រីបានបញ្ជាក់ថា សម្រាប់ផែន ការរបស់អង្គការនៅឆ្នាំខាងមុខយើងគ្រោងជួយដល់កុមារក្រីក្រនៅក្នុងខេត្តកំពង់ឆ្នាំងបន្តទៀត ប៉ុន្តែចំពោះកុមារក្រីក្រនៅក្នុងខេត្ត សៀមរាបនេះលោកស្រីនៅតែបន្តជួយ ដដែល ។ កន្លងមកអង្គការមនុស្សធម៌ដើម្បីកុមារ និងស្រ្តីធ្លាប់បានជួយដល់កុមារដែលតាមម្តាយដេកក្នុងពន្ធនាគារនិងស្ត្រីដែលងាយរងគ្រោះស្ត្រីមេម៉ាយទីទ័លក្រ ស្ត្រី ទុរគតជាដើម។ ក្នុងឱកាសនោះដែរលោក នាយកសាលាលាងដៃតំណាងឲ្យអាណាព្យាបាលសិស្សក្រីក្រក្នុងសាលាលាងដៃទាំងអស់សូមថ្លែងអំណរគុណចំពោះម្ចាស់អំណោយដ៏ថ្លៃថ្លានាឱកាសនេះ ព្រោះកង់គឺជាមធ្យោបាយសម្រាប់ធ្វើដំណើរ និង បានបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្រីក្រទាំងអស់៥០នាក់បានមកចូលរៀនទាន់ពេលវេលាដូចសិស្សដទៀត ដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់លើកទី១១ដើម្បីកុមារនិងស្ត្រីនេះមានអ្នកចូលរួមប្រមាណ៦០៨នាក់មកពី២៥ប្រទេសដោយបានបែងចែកជា២ប្រភេទវិញ្ញាសា គឺជិះកង់គក់ និងកង់ដៃត្រង់ ក្នុងនោះកង់ គក់ផ្នែកបុរសជិះចម្ងាយ១១៧គីឡូម៉ែត្រ មាន១៤៨នាក់ និងនារីមាន១៣២នាក់។ ជិះកង់ដៃត្រង់ចម្ងាយ៣៧គីឡូម៉ែត្រ ផ្នែក បុរសមាន ១០៦នាក់ និងនារីមាន១០៣ នាក់។ ព្រឹត្តិការណ៍នេះ ក៏មានការជិះកង់ កម្សាន្តជាលក្ខណៈគ្រួសារ ផងដែរ។

លោក នុត សាអាន មានប្រសាសន៍ថា កម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១១នេះមានសារសំខាន់ណាស់ព្រោះជាកម្មវិធីមួយធ្វើឡើងក្នុងគោលបំណងស្វែងរកមូលនិធិសម្រាប់ជួយដល់កុមារក្រីក្រ និងស្ត្រី នានាដែលកំពុងជូបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

តាមរយៈការផ្តួចផ្តើម គំនិតរបស់អង្គការមនុស្សធម៌ដើម្បីកុមារ និងស្ត្រីសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងដៃគូឧបត្ថម្ភនានា ទើបធ្វើឲ្យដំណើរនៃកម្មវិធីប្រណាំងកង់នេះប្រព្រឹតទៅបានយ៉ាងល្អប្រសើរ។ ក្រោយបញ្ចប់ការប្រកួត កីឡាការិនី ហេង សៀវឡាង ម្ចាស់ជ័យលាភីលេខ១ជិះចម្ងាយ១១៧គីឡូម៉ែត្របានឲ្យដឹងថា តាមរយៈការចូលរួមរបស់លោកនិងលោកស្រីអ្នកនាងកញ្ញាធ្វើឲ្យកម្មវិធីប្រណាំងកង់ដើម្បី កុមារនិងស្ត្រីកាន់មានភាពល្បីខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ម្យ៉ាងវិញទៀតកម្ម វិធីនេះពិតជាល្អសម្រាប់មនុស្សគ្រប់រូបបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ កុមារក្រីក្រនិងស្ត្រីរបស់កម្ពុជាយើង៕

2 3 5 1 4

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print