ដូណាល់ ត្រាំអញ្ជើញលោក ឌុយទែរតេទៅកាន់សេតវិមាននៅឆ្នាំក្រោយ

ចែករំលែក៖

ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំ ហ្វុីលីពីនលោក Rodrigo Duterte ទៅកាន់សេតវិមាននៅ ឆ្នាំ២០១៧ ក្រោយពេលលោក ត្រាំ ស្បថ ចូលកាន់តំណែង។ ការអញ្ជើញខាងលើធ្វើ ឡើងក្នុងពេលដែលមេដឹកនាំប្រទេសទាំង២បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ។

លោក ឌុយទែរតេ កាលពីថ្ងៃទី២ ខែធ្នូ បានទូរស័ព្ទជូនពរលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ការសន្ទនាតាមទូរស័ព្ទមានរយៈពេលជាង៧នាទី។ ទីប្រឹក្សាលោក ឌុយទែរតេ បាន បញ្ជាក់ថា ការសន្ទនាពិតជាស្និទ្ធស្នាល យ៉ាងខ្លាំង។

សារព័ត៌មានរ៉យទ័របានផ្សាយថា លោក ត្រាំ បានអញ្ជើញប្រធានាធិបតី ឌុយទែរតេ ទៅកាន់សេតវិមាននៅឆ្នាំ២០១៧។ ចំណែកប្រធានាធិបតីហ្វុីលីពីនវិញក៏បាន អញ្ជើញប្រធានាធិបតី ត្រាំ ទស្សនកិច្ចហ្វុីលីពីនដូចគ្នានៅឆ្នាំក្រោយពេលដែលទីក្រុង ម៉ានីលធ្វើជាប្រធានសមាគមអាស៊ាន។ តាមទំនៀមទម្លាប់ប្រធានាធិបតីអាមេរិកតែងតែទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាប្រចាំ។

ការពិភាក្សាតាមទូរស័ព្ទកើតឡើងចំ ពេលដែលទំនាក់ទំនងអាមេរិក និងហ្វុីលីពីន ធ្លាក់ចុះយ៉ាងខ្លាំងហើយប្រទេសទាំង២ ប្រឈមមុខតានតឹងដាក់គ្នាទៀតផង។ ការប្រឈមមុខតានតឹងគឺក្រោយពេល ដែលលោក អូបាម៉ាបានបង្ហាញពីក្តីបារម្ភ ដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរតេ ដែលបានធ្វើឲ្យមនុស្សជាច្រើនស្លាប់។

បើទោះបីលោក ឌុយទែរតេ មានទំនាក់ ទំនងល្អប្រសើរជាមួយលោក ដូណាល់ ត្រាំ តែហ្វុីលីពីននៅតែរិះគន់ដល់ទីក្រុង វ៉ាស៊ីនតោនថា មានសីលធម៌ក្លែងក្លាយ។

ហ្វីលីពីនតែងតែថ្កោលទោសអាមេរិកពិសេស គឺក្រោយពេលដែល អាមេរិក ប្រកាសផ្អាកលក់កាំភ្លើងទៅឲ្យហ្វុីលីពីន។ លោក ឌុយទែរតេ បានបញ្ជាក់ថា បើ អាមេរិកមិនលក់ឲ្យហ្វុីលីពីនទៅទិញពី ប្រទេសចិន និងរុស្ស៊ីក៏បានដោយប្រទេសទាំង២នោះបានត្រៀមលក់ឲ្យជានិច្ច៕

trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print