សព្វថ្ងៃនេះមានទូរស័ព្ទ២ប្រព័ន្ធដែលលេចធ្លោជាងបណ្តាប្រព័ន្ធទូរស័ព្ទផ្សេងទៀត។ សម្រាប់ខ្ញុំបានប្រើប្រព័ន្ធទូរស័ព្ទស្មាតប្រមាណ៦ឆ្នាំមកហើយ ប៉ុន្តែមួយរយៈកន្លងមកនេះខ្ញុំតែងតែសង្កេតសម្គាល់ឃើញថា ក្រុមហ៊ុនស្មាតបានកាត់លុយយ៉ាងសម្បើ មទោះបីខ្ញុំបញ្ចូលលុយក្នុងគណនី២ដុល្លារ៥ដុល្លារ ១០ដុល្លារដែលពេលខ្លះខ្ញុំមិនសូវទំនាក់ទំនងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធបែរជាទឹកលុយក្នុងគណនីអស់រលីង ឬនៅ សល់តិចតួចប៉ុណ្ណោះ ។
ទង្វើនេះធ្វើឲ្យខ្ញុំហួសចិត្តនឹកគិតថា ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាតកាត់លុយអីយ៉ាង នេះ។ នៅពេលដែលបញ្ចូលលុយម្តងៗមិនមែនមានន័យថា ខ្ញុំមិនដែលទូរស័ព្ទទៅ ក្រៅប្រព័ន្ធនោះឡើយ តាមពិតខ្ញុំក៏បានទំនាក់ទំនងទូរស័ព្ទក្រៅប្រព័ន្ធខ្លះដែរ ប្រមាណ ៤-៥ដងប៉ុណ្ណោះ ហើយសរុបនារីខលចេញប្រហែល១០នាទី ប៉ុន្តែ២-៣ថ្ងៃក្រោយមក នៅពេលដែលខ្ញុំចុចមើលទឹកលុយក្នុងគណនីនៅដល់១ដុល្លារ ឬក្រោម១ដុល្លារទៅ វិញ ។
ម្យ៉ាងទៀតប្រសិនបើដូរលុយ ឬមិនដូរលុយវិញបើបើក Youtube និងលេងហ្វេស ប៊ុកក្រុមហ៊ុននេះកាត់លុយឥតកោតក្រែងចិត្តអតិថិជននោះទេ ។ បើប្រៀបទៅនឹង ប្រព័ន្ធទូរស័ព្ទ០១២វិញ បណ្តាញទូរស័ព្ទនេះខ្ញុំក៏បានប្រើរយៈពេល១០ឆ្នាំមកហើយ ដែរតែក្រុមហ៊ុនគេមិនដែលកាត់លុយដូចប្រព័ន្ធទូរស័ព្ទស្មាតនោះឡើយ។ ទោះបីជា យើងទាក់ទងទាំងក្នុងប្រព័ន្ធក្រៅប្រព័ន្ធ និងលេងហ្វេសប៊ុក ឬបើក Youtube ក៏ដោយក៏ ក្រុមគេកាត់លុយមានកម្រិត ពោលគឺគេកាត់លុយមែន តែថ្នមចិត្តអតិថិជនមិនដូច ប្រព័ន្ធស្មាតនោះឡើយ ។
មិនមែនមានតែខ្ញុំម្នាក់ទេដែលរអ៊ូរទាំចំពោះក្រុមហ៊ុនស្មាតកាត់លុយ សូម្បីតែអ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួនទៀតក៏គេលើកឡើងស្រដៀងនឹងខ្ញុំដែរ ព្រោះក្រុុមហ៊ុននេះកាត់លុយប្រៀបដូចជាហុតឈាមអតិថិជនយ៉ាងដូច្នេះដែរ ។
ប្រសិនបើក្រុមហ៊ុនស្មាតមិនកែទម្រង់ ឬបម្រើអតិថិជនមិនស្មោះត្រង់ទេប្រាកដជាអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនេះនឹងដកខ្លួនថយជាបណ្តើរៗហើយ ត្បិតប្រព័ន្ធទូរស័ព្ទ ស្រុកខ្មែរមិនមែនមានតែស្មាតមួយទេ ពោលគឺមានច្រើនប្រព័ន្ធ ។ ដូច្នេះអតិថិជន មានជម្រើសប្រើប្រាស់ ហើយចាប់ពីថ្ងៃនេះតទៅ បើក្រុមហ៊ុននៅតែមិនបោះបង់ការ កាត់លុយរបស់អតិថិជនដោយគ្មានហេតុផលត្រឹមត្រូវទេនោះខ្ញុំនឹងពិចារណាថា តើខ្ញុំគួរឈប់ប្រើប្រព័ន្ធទូរស័ព្ទនេះទៀត ឬយ៉ាងណា? បើខ្ញុំកំពុងពិចារណាថាឈប់ប្រើ ប្រព័ន្ធទូរស័ព្ទស្មាតនេះ ចុះចំណែកអតិថិជនដទៃទៀតគួរពិចារណាយ៉ាងណាដែរ?៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់