ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់ក្បាលឆាយតវ៉ាដីធ្លី ដោយបិទផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់ក្បាលឆាយដែលមានបញ្ហាដីធ្លី នៅព្រឹកម៉ោង៨ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ បាននាំគ្នាតវ៉ាជាថ្មីម្តងទៀត ដោយបិទផ្លូវជាតិលេខ៤ និងដុតកង់ឡាន នៅចំណុចរោងចក្រញូស្តារសង្កាត់លេខ១ ។

ការតវ៉ារបស់ប្រជាពលរដ្ឋជាថ្មីម្តងទៀតនេះ គឺជំទាស់ទៅនឹងការរៀបចំបែងចែកដីធ្លី ដែលអាជ្ញាធរខេត្តយកមួយផ្នែកទុកជូនប្រជាពលរដ្ឋនិងមួយផ្នែកធំទៀត រក្សាទុកប្រភពទឹកនៅតំបន់ក្បាលឆាយ ។ បើទោះជាមានប្រជាពលរដ្ឋមួយចំនួនចេញមកសាទរនិងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញារធរខេត្តក៏ដោយ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចគ្រប់ផ្នែកបានចេញមកសម្របសម្រួលដោះស្រាយ និងពន្យល់ប្រជាពលរដ្ឋតាមនិតិវិធីផងដែរ ៕ ដោយ ៖ វិដុល

...

4 3 2 1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print