សាលារាជធានីភ្នំពេញបើកការដ្ឋានកែសម្រួលស្ពានអាកាសក្បាលថ្នល់បន្ថែមផ្លូវ៤ខ្សែទៀត

ចែករំលែក៖

ភ្នំពេញ ៖ ពិធីក្រុងពាលីបញ្ចុះបឋមសិលាដើម្បីបើកការដ្ឋានកែសម្រួលស្ពានអាកាសក្បាលថ្នល់ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងឱកាសនោះយ៉ាងដូច្នេះថា “គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ យើងត្រូវធ្វើ ទោះបីជាមានបញ្ហាមួយចំនួនក៏ដោយ ដើម្បីរំដោះការកកស្ទះ និងសម្រួលចរាចរណ៍ដល់អ្នកដំណើរ ដែលឆ្លងកាត់តំបន់ក្បាលថ្នល់នេះ” ។

ក្នុងនោះគម្រោងស្ពានអាកាសទាំង៤ខ្សែនោះ គឺ១-ស្ពានហោះ ស្របពីលើមហាវិថីព្រះនរោត្តម បត់ឆ្វេងឡើងភ្ជាប់ទៅស្ពានមុនីវង្សថ្មី ២-ស្ពាន    តភ្ជាប់ពីស្ពានមុនីវង្សចាស់ បត់កោងស្តាំឡើងទៅចាក់អង្រែ ៣-ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ ។ ចំពោះស្ពានអាកាសនេះមានបណ្តោយចាប់ពី២២០ម៉ែត្រដល់២៤០ម៉ែត្រ និងទទឹងចាប់ពី៥ម៉ែត្រដល់៧ម៉ែត្រ ហើយផ្លូវក្រោមដីមានបណ្តោយ៣០៦ម៉ែត្រ ៕ ដោយ ៖ វិដុល

6 7 8

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print