ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលមានដីមួយផ្នែកក្នុងតំបន់ហាមឃាត់ក្បាលឆាយនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៤ បានរំសាយវិញហេីយនៅវេលាមុនថ្ងៃត្រង់ថ្ងៃទី៤ធ្នូ២០១៦ដដែល ។
លោកស្រ៊ុន ស្រ៊ន់អភិបាលរងខេត្តព្រះសីហនុក្នុងនាមរដ្ឋបាលខេត្តបានពន្យល់ថា ប្រជាពលរដ្ឋដែលតវ៉ានេះ ដោយសារតែគាត់មិនចង់អោយមានការផ្លាស់ប្តូរទីតាំងដីដែលជាទីតាំងហាមឃាត់ អោយទៅរស់នៅកន្លែងថ្មីលេីដីក្បាលឆាយដូចគ្នា កន្លែងដែលរដ្ឋបាលខេត្តបានរៀបចំជូនដល់ពួកគាត់ស្របច្បាប់វិញតាមគោលការណ៍ថ្នាក់ជាតិ ។
លោកស្រ៊ុន ស្រ៊ន់អះអាងថា មិនមានពលរដ្ឋណាម្នាក់ត្រូវបានចាប់ខ្លួនពីការតវ៉ានេះទេ រដ្ឋបាលខេត្តនៅតែបន្តពន្យល់ដល់ប្រជាពលរដ្ឋពាក់ពន្ធ័អោយយល់ពីវិធានការរបស់រដ្ឋបាលខេត្ត ក្នុងការរក្សាការពារប្រភពទឹកក្បាលឆាយនិងការធ្វេីសម្បទានដោះដូរកន្លែងរស់នៅថ្មីស្របច្បាប់ជូនប្រជាពលរដ្ឋដែលអជ្ញាធរបានស្រង់ស្ថិតិរួចហេីយ ៕
...