យុវជនវ័យ១៦ឆ្នាំកើតសរសៃប្រសាទចាក់សម្លាប់ខ្លួននៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានយុវជនម្នាក់បានយកកាំបិតចាក់ចំពោះខ្លួនឯងធ្លាយពោះចេញពោះវៀនគួរអោយតក់ស្លុតកាលពីវេលាម៉ោង៧•០០យប់ថ្ងៃទី១១សីហា២០១៥នៅភូមិត្រពាំងក្តោលឃុំម៉ឺនជយ័ស្រុករំដួល។

បើតាមបុរសជាឪពុកបានឲ្យដឹងថាៈ ជនរងគ្រោះឈ្មោះប៉ែន គាអាយុ១៦ឆ្នាំ ជាសិស្សមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ឪពុកបន្តថាដោយនាពេលកន្លងមកកូនគាត់គឺមានសតិធម្មតា ក្រោយមកស្រាប់តែមានជម្ងឺក្តៅខ្លួនខ្លាំងដោយយកមកព្យាបាលបានធូស្រាលប៉ុន្តែស្រាប់តែមានជម្ងឺសរសៃប្រសាទ ភ្លេចភ្លាំងនិងខុសប្រក្រតីចេះតែនិយាយម្នាក់ឯងហើយមុនពេលកើតហេតុជនរងគ្រោះទៅសង្ងំដេកក្នុងផ្ទះមិននិយាយស្តីស្រាប់តែយកកាំបិតចុងស្រួចចាក់ពោះខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួនគឺចាក់មួយកាំបិតចំពោះខាងលើផ្ចិតធ្លាយពោះវៀនចេញមកក្រៅឃើញដូច្នេះរូបគាត់ជាឪពុកស្ទុះចូលចាប់យកកាំបិតចេញនិងនាំគ្នាចាប់លើកដាក់រថយន្តដឹកមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះក៏ប៉ុន្តែដោយមុខរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យក៏បញ្ជូនទៅរាជធានីភ្នំពេញ ៕

IMG_2989

IMG_2990

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print