ចាប់ខ្លួនក្រុមអ្នកបើកបរ៦នាក់ដែលជំនាញខាងលួចប្រេងគ្រឿងចក្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ សមត្ថកិច្ចឃាត់ខ្លួនក្រុមតៃកុងត្រាក់ទ័រនិងតៃកុងឡានបែនដែលជំនាញលួចប្រេងគ្រឿងចក្រ ​ជា​យូរ​មក​ហើយ​នោះបានជាបន្តបន្ទាប់ពេលពួកគេកំពុងធ្វើសកម្មភាពបូមប្រេងគ្រឿងចក្រ របស់ក្រុមហ៊ុន ។

លោកអនុសេនីយ៏ឯកទិត្យវណ្ណះប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបានអោយដឹងថានៅព្រឹកថ្ងៃទី១២សីហា២០១៥ថាក្រោយទទួលបណ្តឹងពីម្ចាស់ឡាននិងត្រាក់ទ័ររូបលោកក៏បានសុំបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រីជូសារុនមេបញ្ចាការកងរាជអាវុធហត្ថខេត្តដើម្បីចុះធ្វើការស្រាវជ្រាវនិងតាមដានរហូតប្រទះឃើញក្រុមជនសង្ស័យកំពុងតែធ្វើសកម្មភាពបូមប្រេងក៏ឃាត់ខ្លួនតែម្តង។លោកប្រធានមន្ទីរបន្តថាការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៥០​នាទី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ​រ័​ដំណាំ​អំពៅ ស្ថិតនៅ​ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ។

ជន​សង្ស័យ​ទាំង​៦​នាក់​នោះ​រួម​មាន ​៖​ ទី​១-​ឈ្មោះ​សួន វណ្ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើក​ត្រាក់ទ័រ មាន​ទីលំនៅ​ភូមិ​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។ ទី​២-​ឈ្មោះ គង់ ហេង ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ មុខរបរ​បើកឡាន​មាន​ទីលំនៅ​ភូមិ​ទួល​បេង ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ ទី​៣-​ឈ្មោះ លឹម កុល ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ​មុខរបរ​បើកឡាន​មាន​ទីលំនៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ ទី​៤-​ឈ្មោះ លីន ពុទ្ធា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​បើក​ត្រាក់ទ័រ​មាន​ទីលំនៅ​ភូមិ អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ទី​៥-​ឈ្មោះ រី​ម មករា ​ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​បើក​ត្រាក់ទ័រ មាន​ទីលំនៅ​ភូមិ​អូរ​អង្គំស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ទី​៦-​ឈ្មោះ ផង់ ភា​និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើក​ត្រាក់ទ័រ​ មាន​ទីលំនៅ​ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង​ខេត្ត​កំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​ត្រូវ​កម្លាំង​មន្ទីរ​យុត្តិធម៌​ ​​ឃាត់ខ្លួន​​​នៅ​កន្លែង​កើតហេតុ​ខាងលើកម្លាំងរបសើលោកបាន​​បញ្ជូនខ្លួនពួកគេ​មក​ទីបញ្ជាការ អាវុធហត្ថ​.​​​ខេត្ត កំពង់ស្ពឺ​។នៅោចំពៅះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាធ្លាប់បានលួចប្រេងរបស់ក្រុមហ៊ុនប្រាកដមែនហើយការធ្វើនេះគឺធ្វើជាយូរមកហើយទើបតែពេលនេះបែកការណ៏ក៏ត្រូវសមត្ថកិចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញក៏សាង ​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់ ៕

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print